ព័ត៌មានអន្តរជាតិ

ប្រព័ន្ធ​ Hyperloop សាងសង់ដំបូងបង្អស់ ធ្វើឲ្យល្បីល្បាញ ដូចក្នុងរឿង“ Black Panther” ដឹកអ្នកដំណើរពីChicago-Cleveland ក្នុងល្បឿន៧៥០ម៉ាយ ក្នុងមួយម៉ោងនាឆ្នាំ ២០២៨

ឈីកាហ្គោ ៖ បច្ចេកវិទ្យាដឹកជញ្ចូន Hyperloop Technologies (HTT) បានដាក់បង្ហាញ នូវការរចនាម៉ូដ សម្រាប់យន្តដឹកអ្នកដំណើរ Hyperloop ដែលបានសាងសងរួចរាល់ ជាស្ថានពរលើកដំបូង គ្រោងនឹងដឹកអ្នកដំណើរ ពីទីក្រុងឈីកាហ្គោ ទៅទីក្រុង Cleveland ក្នុងរយៈពេលតែ ៣៥ នាទី ប៉ុណ្ណោះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ប្រព័ន្ធពាណិជ្ជកម្មដំបូង ត្រូវបានសាងសង់ជាគំរូមួយនៅ Abu Dhabi ដែល នឹងភ្ជាប់ទៅ Dubai និង Al Ain។ HTT បានចេញនូវវីដេអូបង្ហាញ ប្រព័ន្ធពេញលេញជាមួយនឹងស្ថានីយ៍ ក្នុងខ្សែដ៏គួរឲ្យភ្ញាក់ផ្អើល សម្រាប់អ្នកដំណើរ រត់ក្នុងល្បឿន រហូតដល់១២០៧ គីឡូម៉ែត្រក្នុងមួយម៉ោង ។

Pods និងប្រព័ន្ធត្រូវ បានបង្កើតឡើងដោយ ‘រំញ័រ’ ក្រុមហ៊ុននិយាយថា ជាឧបករណ៍ដែលមានសុវត្ថិភាពបំផុតនៅលើផែនដី និងជាធាតុបង្កើត ដោយមនុស្សក្រៅភពពីរូបថ្លុក Marvel ។ វាត្រូវបានរៀបរាប់ខាងក្នុងដូចរឿង ‘Black Panther’ និង Captain America ។ ប្រសិនបើការ សាកល្បងនៅAbu Dhabi បង្ហាញថា ទទួលជោគជ័យ ក្រុមហ៊ុនគ្រោង នឹងបើកមូលដ្ឋានគ្រឹះសម្រាប់ការឡើងថ្លៃ របស់អាមេរិកនៅឆ្នាំ ២០២៣ ហើយឲ្យវាដំណើរ ការនៅឆ្នាំ ២០២៨ ។

ការប្រកាសរបស់ HTT ធ្វើឲ្យក្រុមហ៊ុនឈានមុខគេ ដើម្បីនាំចក្ខុវិស័យ របស់លោក Elon Musk ទៅជាការពិត បន្ទាប់ពីលោក Musk បានស្នើសុំប្រព័ន្ធដឹកជញ្ជូន ដែលមានមូលដ្ឋាននៅរ៉ាឌីកាល់ កាលពីឆ្នាំ ២០១៣ ។ យោងទៅតាម HTTថា Pods របស់ពួកគេនឹងអាចដឹកអ្នកដំណើរសរុប ១៦៤,០០០ នាក់ក្នុងមួយថ្ងៃដោយធ្វើដំណើររៀងរាល់ ៤០ វិនាទីសម្រាប់មជ្ឈមណ្ឌល ដែលបានកំណត់ ។

ក្រុមហ៊ុន HTT គ្រោងនឹងដាក់ចេញ នូវបទទីមួយ ដើម្បីភ្ជាប់ទីក្រុង Ohio ជាមួយទីក្រុង Chicago រដ្ឋIllinois ប៉ុន្តែក៏កំពុងតែស្វែងរកការពង្រីក ដើម្បីដាក់បញ្ចូលទីក្រុង Pittsburgh, Pennsylvania និងទីក្រុងញូវយ៉កផងដែរ ។
ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយមានគោលដៅដោះស្រាយបញ្ហាដឹកជញ្ជូន រួមទាំងចរាចរណ៍ និងការបំពុលបរិស្ថាន។ ចាប់ផ្តើមពីទីនេះពួកគេបាន ទៅធ្វើការទាញការលើក ទឹកចិត្តពីក្រុមហ៊ុន Boring របស់ Musk ហើយបានបង្វែរចក្ខុវិស័យទៅជាការពិតឌីជីថល៕ ដោយ៖លើ ភីលីព

Most Popular

To Top