បរទេស ៖ យោងតាមការ ចេញផ្សាយ the Telegraph ប្រទេស អាល្លឺម៉ង់ បានចាប់ផ្តើមកិច្ចការងារ ដើម្បីជ្រើសរើសកងកម្លាំងយោធាថ្មី ដើម្បីផ្គត់ផ្គង់នូវកង្វះខាត ក្នុងប្រទេស ដើម្បីកិច្ចការងារ ការពារជាតិប៉ុណ្ណោះ ប៉ុន្តែបានបញ្ជាក់ថា មិនមែនសម្រាប់កិច្ចការងារ បេសកកម្មទៅកាន់បរទេសឡើយ ។
ប្រភពដដែលបានសរសេរ ថា កងកម្លាំងយោធាថ្មី នឹងត្រូវជ្រើសរើសនឹង មានចំនួនមួយពាន់នាក់ជារៀង រាល់ដែលនឹងត្រូវចូលរួមជា មួយនឹងកងកម្លាំងសន្តិសុខ ក្នុងប្រទេស ដែលជាទូទៅត្រូវបានគេដឹងថា នឹងត្រូវដាក់ពង្រាយ នៅក្នុងតែប្រទេសអាល្លឺម៉ង់ប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាសន្តិសុខជាតិ និងបញ្ហាវិបត្តិនានាក្នុងប្រទេស។
ក្រសួងការពារ ជាតិ បានបញ្ជាក់ថា ការងារសម្រាប់កងកម្លាំងយោធា នៅពេលនេះគឺមិនមានភាពខ្វះខាតនោះទេ ហើយក្នុងនោះយោធាអាល្លឺម៉ង់ ដល់ទៅជាង២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយទៅដល់ក្រុមជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាកូវីដ និងក៏ដូចជាកិច្ចការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋរបស់ខ្លួនផងដែរ ។
គួរឲ្យដឹងដែរថាប្រទេស អាល្លឺម៉ង់ ត្រូវបានគេមើលឃើញថា មានភាពតានតឹងមែនទែន ក្នុងកិច្ចការងារកេណ្ឌទ័ព ចាប់តាំងតែពីឆ្នាំ២០១២ ហើយកាលពីឆ្នាំទៅនេះយោធា ប្រមាណជា២០ ២០០ នាក់ ត្រូវបានដាក់បញ្ចូល ឲ្យចូលនិវត្តន៍៕
ប្រែសម្រួល៖ស៊ុនលី