អាមេរិក៖ ស្ត្រីម្នាក់ដែលត្រូវបាន គេរំលោភបំពានផ្លូវភេទ និងរំលោភសេពសន្ថវៈ ដូចកុមារបានលះបង់សិទ្ធិរបស់នាងសុំមិនបញ្ចេញឈ្មោះ និយាយប្រឆាំងនឹងផលប៉ះពាល់ដែលបង្កគ្រោះថ្នាក់ពីការ មើលរូបអាសអាភាសដែលងាយនឹងចូលទៅដល់ការប្រព្រត្តឹបែបនេះ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។
នាង Dandy Doherty បាននិយាយថា នាងត្រូវបានគេរំលោភបំពានផ្លូវភេទនៅអាយុ១១ឆ្នាំ និងត្រូវបានគេចាប់រំលោភនៅអាយុ ១៥ ឆ្នាំ ហើយអ្នករំលោភបំពានរបស់នាងមានអាយុដូចនាងដែរ។ នាងជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលចូលរួមវិភាគ គេហទំព័រដែលត្រូវបានអញ្ជើញឲ្យចូលរួម ប៉ុន្តែនាងបានលះបង់ភាព អនាមិកពីព្រោះនាងមានអារម្មណ៍ថា សាលារៀនមិនមានសកម្មភាពនិងឪពុកម្តាយបានធ្វើឲ្យមាន វប្បធម៌រំលោភបំពាន។
ការចោទប្រកាន់ជាង ១៤០០០ ត្រូវបានធ្វើឡើងដោយសិស្សសាលានៅលើគេហទំព័រដែលកំពុងប្រមូលភស្តុតាងនៃអំពើហឹង្សា និងការរំលោភបំពានផ្លូវភេទ។នាង Dandy នបន្តថា ការព្រមព្រៀងចាំបាច់ត្រូវនិយាយតាំងពីវ័យក្មេង ចំណែកអាសអាភាសចាំបាច់ត្រូវនិយាយតាំងពីតូច។
វាមិនសមរម្យទេដែលនិយាយជាមួយក្មេងអាយុ១០ ឆ្នាំអំពីការរួមភេទ វាមិនសមរម្យទេដែលក្មេងអាយុ ១០ ឆ្នាំមើលការរួមភេទតាមអ៊ីនធើណេតហើយគិតថា នោះជារឿងធម្មតា៕


