អង់គ្លេស ៖ ក្បួនដោះស្រាយស្រដៀង នឹងវិធីដែលប្រើ ដោយ Netflix, Amazon និង Facebook បានបង្ហាញពីសមត្ថភាព ក្នុងការកាត់ន័យភាសាជីវសាស្ត្រនៃជំងឺមហារីក ជំងឺភ្លេចភ្លាំង ឬវង្វេង ស្មារតី និងជំងឺប្រព័ន្ធប្រសាទ ដទៃទៀតនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ បានបណ្តុះបណ្តាលគំរូភាសា ទ្រង់ទ្រាយធំដោយមានការណែនាំ ពីប្រព័ន្ធបច្ចេកវិទ្យា AI ដើម្បីពិនិត្យមើលថា តើមានអ្វីកើតឡើង នៅពេលមានបញ្ហាអ្វីកើតឡើង ចំពោះប្រូតេអ៊ីនដែលនាំទៅដល់ ការវិវត្តនៃជំងឺ ។ ការងារនេះធ្វើឡើងដោយមហាវិទ្យាល័យSt. John’s និងសាកលវិទ្យាល័យ Cambridge បានរៀបចំកម្មវិធី ដើម្បីរៀន ភាសានៃប្រូតេអ៊ីនដំណក់ទឹកមាន នៅក្នុងកោសិកាដើម្បីយល់ពីមុខងារ និងដំណើរការខុសប្រក្រតី ។
តាមរយៈការរៀនភាសាដំណក់ ប្រូតេអ៊ីនទាំងនេះ ក្រុមអាចកែកំហុសវេយ្យាករណ៍ នៅខាងក្នុងកោសិកា ដែលបង្កឲ្យមានជំងឺ។ លោកសាស្ត្រាចារ្យ Tuomas Knowles ជាសមាជិក នៃមហាវិទ្យាល័យ St John’s មានប្រសាសន៍ ថា ពិការភាពណាមួយដែលទាក់ទង នឹងដំណក់ប្រូតេអ៊ីន ទាំងនេះអាចនាំឲ្យមានជំងឺ ដូចជាមហារីក ។
នេះជាមូលហេតុដែលនាំយកបច្ចេកវិទ្យា កែច្នៃភាសាធម្មជាតិ ទៅជាការស្រាវជ្រាវទៅរកប្រភព ដើមម៉ូលេគុល នៃដំណើរការខុសប្រក្រតី របស់ប្រូតេអ៊ីន គឺចាំបាច់ណាស់ ប្រសិនបើយើង ចង់កែកំហុសវេយ្យាករណ៍ នៅខាងក្នុងកោសិកាដែលបង្កឲ្យមានជំងឺ ៕ដោយ៖លី ភីលីព