ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ដោះ លែងនាវាដឹកទំនិញ កូរ៉េខាងត្បូង និងនាវិក

បរទេស៖ ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនទើបបានយល់ព្រមដោះលែង នាវាដឹកទំនិញកូរ៉េខាងត្បូង មួយគ្រឿង ក្រោយរយៈពេលជាង៣ខែ បន្ទាប់ពីត្រូវបានចាប់ឃាត់ទុក នៅច្រកសមុទ្រ Hormuz ពីបទបំពុលបរិស្ថាននៅសមុទ្រ។

ទីភ្នាក់ងារសារព័ត៌មាន Mehr របស់អ៊ីរ៉ង់ បានរាយការណ៍ នៅថ្ងៃសុក្រថា ក្រសួងការបរទេស របស់ទីក្រុងតេអេរ៉ង់ បាននិយាយប្រាប់ថា រដ្ឋអាជ្ញាអ៊ីរ៉ង់បានធ្វើការ ស៊ើបអង្កេតលើនាវា MT Hankuk Chemi សម្រាប់ការបំពានច្បាប់ ហើយក្រោយការត្រួតពិនិត្យ អាជ្ញាធរអ៊ីរ៉ង់ បានយល់ព្រមដោះលែង នាវានោះវិញ។

លោក Said Hativjade ជាមន្ត្រីនាំពាក្យ ឲ្យក្រសួងការបរទេស របស់ទីក្រុងតេអេរ៉ង់ បាននិយាយប្រាប់ថា រដ្ឋអាជ្ញារកមិនឃើញភស្តុតាង នៃភាពមិនត្រឹមត្រូវរបស់លើនាវា ឬក៏លើផ្នែកនៃអ្នកគ្រប់គ្រង លើនាវានោះទេ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Hativjade បានលើកឡើង នៅថ្ងៃសុក្រម្សិលមិញនេះថា ការចាប់នាវាដឹកទំនិញ កូរ៉េខាងត្បូងនោះ គឺសមហេតុផល ដោយសម្អាង ដល់គោលនយោបាយអ៊ីរ៉ង់ លើបរិស្ថាន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top