បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថាប្រទេសរុស្សីបានធ្វើការប្រកាសទាមទារប្រមូលយកវ៉ាក់សាំង Sputnik V របស់ខ្លួនទាំង២០ម៉ឺនដូសមកពីប្រទេសស្លូវ៉ាគីវិញ នៅសប្តាហ៍នេះក្រោយមានសំណួរចោទសួរជាច្រើន ពាក់ព័ន្ធទៅនឹងគុណភាពរបស់វ៉ាក់សាំង។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការទាមទារនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសស្លូវ៉ាគី បានធ្វើការចោទជាសំណួរថាតើគុណភាពរបស់វ៉ាក់សាំងទាំងនេះ វាមានកម្រិតដូចទៅនឹងវ៉ាក់សាំងដែលបាន ធ្វើតេស្តកន្លងមកឬក៏យ៉ាងណា។
ទោះបីជាយ៉ាងណាក្តីជាការឆ្លើយ ក្នុងពេលដែលរុស្សីបានទាមទារយកវ៉ាក់សាំងទាំងនោះមកវិញ ហើយនោះខ្លួនក៏បានហៅសកម្មភាពរបស់ស្លូវ៉ាគីថា ជាការធ្វើឲ្យមានបញ្ហាដល់ទំនាក់ទំនងផ្នែកការទូត រវាងប្រទេសទាំងពីរផងដែរ។
មុននេះផងដែរប្រទេសទាំងពីរ ក៏បានធ្វើការប្រកែកគ្នាផងដែរអំពីបញ្ហានេះប៉ុន្តែជាលទ្ធផលរុស្សី បានប្រកាសថានឹងត្រឡប់យកវ៉ាក់សាំងទាំងនោះមកវិញ ដើម្បីអាចបង្វែរយកទៅប្រើប្រាស់នៅក្នុងប្រទេសផ្សេងទៀត ដែលកំពុងត្រូវការជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី

