ការពិតដ៏ឃោរឃៅបំផុត នៅជុំវិញពិភពលោក គឺទាសភាពសម័យទំនើប នៅទីនេះយើងបានចងក្រង បញ្ជីប្រទេសចំនួន ១០ ដែលមានទាសករភាគច្រើន ដោយបញ្ជីនេះផ្អែកលើអង្គហេតុ និងតួលេខ បានកំណត់នៅក្នុងសន្ទស្សន៍ ទាសភាព ពិភពលោក មានប្រជាជនប្រមាណ ៤៦ លាននាក់ រស់នៅក្នុងទាសភាពសម័យទំនើប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រវ៉ាន់ឌ័រលីស ។
ប្រជាជនទាសភាពចំនួន ៥៨ ភាគរយ រស់នៅក្នុងប្រទេសចំនួន ៥ ប៉ុណ្ណោះរួមមាន ឥណ្ឌា ចិន ប៉ាគីស្ថាន បង់ក្លាដែស និងអ៊ូសបេគីស្ថាន សម្រាប់ឥណ្ឌា មានចំនួនទាសករច្រើនបំផុតគឺ ១៨,៤០ លាននាក់ បើប្រៀបធៀប នឹងប្រទេសចិន ៣,៤ លាននាក់ និងប៉ាគីស្ថាន ២,១ លាននាក់។ សូមក្រឡេកមើលប្រទេសចំនួន១០ ដែលទាសភាពជាទូទៅ មានច្រើនជាងគេ ។
១០.ប្រទេសម៉ូរីតានី ៖ ប្រទេសម៉ូរីតានី នៅអាហ្វ្រិកខាងលិចជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេ លើអត្រាប្រេវ៉ាឡង់ នៃទាសភាពសម័យទំនើប ។ ប្រជាជនជាង ២០ ភាគរយ នៃប្រជាជនរបស់ប្រទេសត្រូវ បានចាត់ទុកថា ជាទាសករ ។ ទាសភាព Chattel (ស្ថានភាពទាសករ ត្រូវបានឆ្លងកាត់រាប់ជំនាន់) គឺជារឿងធម្មតាបំផុត នៅក្នុងប្រទេសម៉ូរីតា ។
៩.ប្រទេសហៃទី ៖ ទាសភាពកុមារ គឺជាបញ្ហា ដែលរីករាលដាលនៅ Caribbean នៃប្រទេសហៃទី ដោយប្រទេសនេះមានចំណាត់ថ្នាក់ទី៩ ក្នុងចំណោមប្រទេសកំពូល ដែលមានទាសករភាគច្រើន ត្រូវបានជំរុញដោយភាពក្រីក្រ ខ្ពស់កង្វះលទ្ធភាព ទទួលបានសេវាសង្គម និងប្រព័ន្ធពលកម្មកុមារ ដែលគេស្គាល់ថា “ ស្តារ” ក្នុងនោះកុមារក្រីក្រមកពីជនបទត្រូវ បានបញ្ជូនទៅធ្វើការ ជាមួយក្រុមគ្រួសារនៅទីក្រុង ។
៨.ប្រទេសម៉ុលដាវី៖ មានទាសករប្រមាណ៣៣,០០០ នាក់ ចំណែកប្រទេសម៉ុលដាវីជាប្រទេសប្រភព សម្រាប់ទាសភាពសម័យទំនើប។ ជនចំណាកស្រុកម៉ុលដាវី ត្រូវបានធ្វើជាទាសករនៅប្រទេសជិតខាងផ្សេងទៀត ដូចជាអ៊ុយក្រែន រុស្ស៊ី សហរដ្ឋអាមេរិក អាល្លឺម៉ង់ បេឡារុស្ស និងកន្លែងផ្សេងទៀត ហើយជនជាតិម៉ុលដាវីត្រូវបានគេជួញដូរក្នុងគោលបំណងយកសរីរាង្គនាំចេញ ។
៧.ប្រទេសនីហ្សេរីយ៉ា ៖ ប្រទេសនីហ្សេរីយ៉ាស្ថិតនៅចំណាត់ថ្នាក់ទី៧ ក្នុងចំណោមប្រទេសទាំង១០ មានទាសករភាគច្រើន។ មានប្រជាជនប្រហែល ០,៨៨ លាននាក់ រស់នៅក្នុងទាសភាពសម័យទំនើបនៅប្រទេសនីហ្សេរីយ៉ាសព្វថ្ងៃនេះ។ មនុស្សគ្រប់វ័យត្រូវបានបង្ខំ ឲ្យធ្វើជាទាសភាពសម័យទំនើបផ្សេងៗ។ ក្មេងស្រី និងក្មេងប្រុសភាគច្រើន ត្រូវបានគេជួញដូរឲ្យធ្វើក្នុងផ្ទះ បម្រើសេវាផ្លូវភេទ និងការងារដោយដៃផ្សេងទៀត។
ការបង្ខំកុមារ ឲ្យរៀបការ និងការបង្ខំឲ្យធ្វើការងារ គឺជារឿងធម្មតាសូម្បីតែក្មេងស្រីខ្លះ ត្រូវបានបង្ខំឲ្យធ្វើការ នៅក្នុង ភោជនីយដ្ឋាន ឬតូបលក់ដូរ ។ ក្មេងស្រីវ័យក្មេង ក៏ត្រូវបានគេបោកបញ្ឆោតផងដែរ ព្រោះពួកគេនឹងទទួលបានការងារ ជាអ្នកមើលថែក្មេង នៅបណ្តាប្រទេសលោកខាងលិច ប៉ុន្តែបែរជាក្លាយទាសករផ្លូវភេទ នៅក្នុងប្រទេសដូចជាចក្រ ភពអង់គ្លេស អ៊ីតាលី ឬបែលហ្ស៊ិក ។
៦.ប្រទេសរុស្ស៊ី ៖ ប្រជាជនជាងមួយលាននាក់ រស់នៅក្នុងទាសភាពសម័យទំនើប នៅប្រទេសរុស្ស៊ី ។ យោងទៅតាមសន្ទស្សន៍ ទាសភាពពិភពលោកថា មនុស្សជាច្រើនធ្វើការក្នុងស្ថានភាពពលកម្ម ដោយបង្ខំនៅក្នុងវិស័យសំណង់ កសិកម្ម វិស័យវាយនភ័ណ្ឌ និងឈើ ខណៈស្ត្រី និងកុមារទទួលរងនូវ ការកេងប្រវ័ញ្ចផ្លូវភេទ ចំណែកការជួញដូរមនុស្សក៏កំពុងអនុវត្ត នៅក្នុងប្រទេសរុស្ស៊ីផងដែរ ។ លើសពីនេះទៀត ផ្ទះបន រុស្ស៊ីមានក្មេងស្រី ត្រូវបានគេជួញដូរធ្វើជាទាសករផ្លូវភេទ ពីប្រទេសជិតខាង ដូចជាម៉ុលដាវី អ៊ុយក្រែន និងបេឡារុស្ស ។
៥.ប្រទេសអ៊ូសបេគីស្ថាន ៖ ជាប្រទេសអាស៊ីកណ្តាល អ៊ូសបេគីស្ថាន ទាសភាពសម័យទំនើប ត្រូវបានកំណត់ជាចម្បងថា ជាកម្លាំងពលកម្មដោយបង្ខំ។ យោងតាមសន្ទស្សន៍ទាសភាព ពិភពលោកថា ស្មើនឹង ១,២០ លាននាក់ ស្ថិតនៅក្រោមទាសភាព សម័យទំនើប។ ភាគច្រើនទាសភាពនេះ ត្រូវបានប្រមូលផ្តុំនៅក្នុងវិស័យកសិកម្ម ដែលកំពុងលូតលាស់ គឺកប្បាស ដោយមាន ការបង្ខំឲ្យធ្វើការដោយរដ្ឋ ។ កសិករត្រូវបង្ខំចិត្តដាំកប្បាស ជាផ្លូវការ ហើយប្រមូលផលរៀងរាល់រដូវ ស្លឹកឈើជ្រុះ ដើម្បីផលប្រយោជន៍របស់រដ្ឋ ។
៤.ប្រទេសបង់ក្លាដែស ៖ យោងទៅតាមសន្ទស្សន៍ទាសភាព ពិភពលោក ថា ទាសភាពសម័យទំនើប ត្រូវបានកំណត់ជា ចម្បង នូវពលកម្មកុមារ នៅបង់ក្លាដែស ។ ប្រជាជនបង់ក្លាដែស ស្ទើរតែ ១,៥០ លាននាក់ ជាទាសករសម័យថ្មី ។ យោងតាមអង្គការ យូនីសេហ្វ បានឲ្យដឹងថា កុមារ Bangli រាប់សែននាក់មានអាយុពី ៥ ទៅ ១៧ ឆ្នាំស្ថិតនៅក្នុងពលកម្មកុមារ ពួកគេកំពុងធ្វើការ នៅក្នុងវិស័យជលផល ឧស្សាហកម្មវាយនភ័ណ្ឌក សិកម្មករ៉ែ ការកែច្នៃឡឥដ្ឋ និងឧស្សាហកម្មប្រមូលសំរាម ។
៣.ប្រទេសប៉ាគីស្ថាន ៖ ជាប្រទេសទាសភាពសម័យទំនើប ត្រូវបានកំណត់ជាចម្បង ដូចជាទាសភាព ពលកម្ម ឬទាសភាពបំណុល។ យោងតាមសន្ទស្សន៍ទាសភាព ពិភពលោកថា ប្រជាជនជិត ២,១០ លាននាក់ កំពុងបម្រើការងារ នៅប្រទេស ប៉ាគីស្ថាន។ ខេត្ត Punjab និងSindhជាចំណុចក្តៅសម្រាប់ទាសភាព បំណុល ឬពលកម្មជំពាក់លុយ ។ ប្រជាជនប៉ាគីស្ថានជាច្រើនធ្វើចំណាកស្រុក ទៅកាន់រដ្ឋឈូងសមុទ្រអ៊ីរ៉ង់ ទួរគី អាហ្រ្វិកខាងត្បូង និងកន្លែងផ្សេងទៀតដើម្បីស្វែងរកការងារធ្វើ ។
២.ប្រទេសចិន ៖ គិតត្រឹម ឆ្នាំ ២០១៧ សន្ទស្សន៍ភាពជាទាសភាពសកល ចេញផ្សាយដោយមូលនិធិ Walk Free បានរាយការណ៍ថា ប្រទេសចិនមានទាសករ ចំនួន ៣,៤០ លាននាក់ ការធ្វើទំនើបកម្មយ៉ាង ឆាប់រហ័សត្រូវបាន គេ ចាត់ទុកថា ជាកត្តាជំរុញដ៏សំខាន់ សម្រាប់ទាសភាពសម័យ ទំនើបនៅ ប្រទេសចិន ។ ទាសករទាំងនេះធ្វើការ ក្នុងវិស័យសំណង់ ឧស្សាហកម្មធុនធ្ងន់រ៉ែ និង ការថែរក្សាគេហដ្ឋាន។ យោងតាមការិយាល័យ ស្ថិតិជាតិចិនប្រជាជន ១៦៦ លាននាក់ រាប់បញ្ចូលទាំងស្ត្រី និង កុមារជាច្រើននាក់ថា ជាជនចំណាកស្រុកក្នុងគ្រួសារ បានចាកចេញពីផ្ទះទៅធ្វើការ នៅកន្លែងផ្សេងទៀត ក្នុងប្រទេសចិន ។
ពួកគេត្រូវបានបង្ខំឲ្យធ្វើពលកម្មការ កេងប្រវ័ញ្ចផ្លូវភេទ និងការបង្ខំឲ្យរៀបការ លើសពីនេះទាសភាពផ្លូវភេទ ក៏លេចធ្លោនៅក្នុងប្រទេសចិនដែរ ដោយសារស្ត្រីវ័យក្មេង មកពីប្រទេសកម្ពុជា និងវៀតណាមត្រូវបានគេជួញដូរទៅប្រទេសចិន ហើយត្រូវបានគេលក់ជាកូនក្រមុំទៅក្នុងអាពាហ៍ពិពាហ៍។
១.ប្រទេសឥណ្ឌា៖ ប្រទេស ឥណ្ឌាជាប្រទេស មានចំនួនទាសករខ្ពស់បំផុត នៅលើពិភពលោក ស្ទើរតែ គ្រប់ទម្រង់ទាសភាព ទាំងអស់ ត្រូវបានអនុវត្តនៅទីនោះ ចាប់ពីពលកម្ម រហូតដល់ការជួញដូរផ្លូវភេទ ការរៀបការដោយបង្ខំ និងពលកម្មកុមារ ។ ដោយមានទាសករ ប្រមាណ ១៨.៤០ លាននាក់ ឥណ្ឌាជាប្រទេស មានប្រជាជនទាសករ ១/២ នៃពិភពលោក ។ ដោយចាត់ទុកថា ជារដ្ឋធានីទាសករសម័យទំនើប របស់ពិភពលោក ឥណ្ឌាក៏ជាកន្លែងដែលមានឧក្រិដ្ឋកម្ម រំលោភសេពសន្ថវៈខ្ពស់បំផុត នៅលើពិភពលោក ៕