ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ រហូតដល់ជិត ៤ពាន់នាក់ ករណីស្លាប់សរុបជិត ៣៥ម៉ឺននាក់

រីយ៉ូ ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានរាយការណ៍ពីការឆ្លងចំនួន ៩៣,៣១៧ នាក់ និងការស្លាប់ចំនួន ៣,៦៩៣ នាក់ដោយសារជំងឺកូវីដ -១៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យកម្ពស់នៃការស្លាប់ថ្នាក់ជាតិកើនឡើងដល់ ៣៤៨,៧១៨ និងឆ្លង ១៣,៣៧៣,១៧៤ករណី ។

មន្ទីរពេទ្យនៅរដ្ឋចំនួន ១៩ និងរដ្ឋធានី Brasilia កំពុងដួលរលំក្រោមទម្ងន់នៃការឆ្លងជំងឺ ដែលកើនឡើងដោយសារតែជាង ៩០ ភាគរយនៃគ្រែថែទាំអ្នកជំងឺ ដែលពឹងផ្អែកខ្លាំង ត្រូវបានពេញទៅ ដោយអ្នកជំងឺកូវីដ-១៩ទៅហើយ។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់ជាមធ្យមប្រចាំថ្ងៃ របស់ប្រទេស ក្នុងរយៈពេល ៧ ថ្ងៃចុងក្រោយនេះបានកើនឡើងដល់ ២,៩៣០ នាក់ ដែលជាចំនួនខ្ពស់បំផុត នៅលើពិភពលោក ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រព័ន្ធចាក់វ៉ាក់សាំង របស់ប្រទេសប្រេស៊ីល បានចាក់វ៉ាក់សាំងលើពលរដ្ឋរបស់ខ្លួនចំនួន ២២,១៧០,១០៨ នាក់ឬ ១០,៤៧ ភាគរយនៃចំនួនប្រជាជនសរុប ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top