ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ រថយន្តដឹកទំនិញ អគ្គិសនី អាចប្រជែង នឹងប្រេងម៉ាស៊ូត នាពេលឆាប់ៗ បើការសាកអាគុយ ដំណើរការល្អប្រសើរ

STOCKHOLM ៖ ការសិក្សារបស់វិទ្យាស្ថាន S tockholm Environment មានមូលដ្ឋាន នៅប្រទេសស៊ុយអ៊ែតបង្ហាញថា រថយន្តដឹកទំនិញធុនធ្ងន់ អគ្គិសនី នឹងអាចប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ជាមួយនឹង រថយន្តដឹកប្រេងម៉ាស៊ូត ដោយសារបច្ចេកវិទ្យាថ្ម មានភាពប្រសើរឡើង យ៉ាងឆាប់រហ័ស យោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ការផ្លាស់ប្តូរពណ៌បៃតង នៅក្នុងវិស័យដឹកជញ្ជូន ដែលបង្កើតការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ប្រមាណមួយភាគបួន ត្រូវបានគេមើលឃើញថា មានសារសំខាន់ ដើម្បីជួយតម្រឹម គោលដៅ អាកាសធាតុ បានព្រមព្រៀងគ្នាទូទាំងពិភពលោក ។ រថយន្តដឹកទំនិញ ប្រើថាមពលអគ្គិសនី ជារឿយៗត្រូវបានគេបណ្តេញ ចេញដោយសារតែចំណាយច្រើនពេក ដើម្បីជំនួសរថយន្តដឹកប្រេងម៉ាស៊ូត មានសមត្ថភាពច្រើនដោយអាគុយផ្ទុកធ្ងន់ពេក សម្រាប់ការដឹកទំនិញ រយៈពេលយូរ ។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅ SEI បាននិយាយថា ចំណុចដ៏ គួរឲ្យកត់សម្គាល់មួយបានកើតឡើងហើយ ។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៅ SEI លោក Bjorn Nykvist បានថ្លែងថា បច្ចេកវិទ្យាអាគុយ គឺជិតដល់ចំណុចមួយ ដែលធ្វើឲ្យរថយន្តដឹកអគ្គិសនី អាចធ្វើទៅបាន និងមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។
ការសិក្សាបានវាយតម្លៃលើការចំណាយការប្រើប្រាស់ថាមពល និងកញ្ចប់អាគុយបានបង្ហាញថា ការសាកអាគុយ មានសមត្ថភាពលឿន គឺជាកត្តាសំខាន់ ដែលមានន័យថា អាគុយ រថយន្តដឹកទំនិញ អាចរក្សាទុកបានតិចតួច និងស្រាល ។ អ្នកស្រាវជ្រាវ លោក Olle Olsson បាននិយាយថា នេះគួរតែជាការ លើក ទឹកចិត្តដល់វិស័យឯកជន និងអ្នកបង្កើតគោល នយោបាយ ដើម្បីផ្តោតលើការ ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធសាកមានច្រើនជាងមុន ៕ដោយ៖លី ភីលីព

Most Popular

To Top