វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានផ្ញើសំណើថវិកាការពារជាតិរបស់លោកសម្រាប់ឆ្នាំក្រោយ ទៅកាន់សភាដោយ មានការកើនឡើងបន្តិចបន្តួច ដែលត្រូវការដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីបណ្តាប្រទេសដូចជាចិន និងកូរ៉េខាងជើង។

សំណើរបស់លោក បៃដិន ស្វែងរកការចំណាយចាំបាច់ ចំនួន ៧៥៣ ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីការពារជាតិទាំងអស់ ដែលប្រសិនបើសភាយល់ព្រម ទទួលយកនោះនឹងមានការកើនឡើង ១,៧ ភាគរយពីឆ្នាំនេះ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់បានឲ្យដឹងថា ចំនួនទឹកប្រាក់ដែលបានស្នើរួមមាន ៧១៥ ពាន់លានដុល្លារ ដែលបានបម្រុងទុក សម្រាប់ក្រសួងការពារជាតិ។

លោកបានអះអាងថា “សំណើដែលចាំបាច់អាចដោះស្រាយ ការគំរាមកំហែងដល់ប្រទេសជាតិ ដោយផ្តល់អាទិភាពដល់តម្រូវការ ដើម្បីទប់ទល់នឹងការគំរាមកំហែង ពីប្រទេសចិន ដែលជាបញ្ហាប្រឈមកំពូលរបស់ក្រសួង ដែលរារាំងការគំរាមកំហែង របស់រដ្ឋ ដែលកើតចេញពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង ដែលផ្តល់ថវិកាដល់ ការវិនិយោគលើសមត្ថភាពវាយប្រហារឆ្លើយតបរយៈចម្ងាយឆ្ងាយ”។

យោងតាមអ្នកជំនាញក្នុងស្រុកបានឱ្យដឹងថា ការចំណាយដែលមិនចាំបាច់ មានចំនួនប្រហែលមួយភាគបួននៃការចំណាយសរុបរបស់សហព័ន្ធ ហើយប្រធានាធិបតី ត្រូវបានគេរំពឹងថា នឹងដាក់សំណើថវិកាពេញលេញ ដែលនឹងរួមបញ្ចូល ទាំងការចំណាយ ដែលមិនចាំបាច់នៅពេលក្រោយក្នុងឆ្នាំនេះ៕ដោយ ឈូក បូរ៉ា
