បរទេស ៖ រដ្ឋាភិបាលថៃ បានរាយការណ៍ ពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន ៩៨៥ នាក់ នៅថ្ងៃច័ន្ទ ដែលជាកំណត់ត្រាប្រចាំថ្ងៃថ្មី ចាប់តាំងពីការរាតត្បាត បានចាប់ផ្តើម ដែលធ្វើឱ្យប្រទេសនេះ មានចំនួនអ្នកឆ្លងវីរុស សរុបកើនដល់ ៣៣ ៦១០នាក់ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹង ថា មិនមានសេចក្តីរាយការណ៍ ពីការស្លាប់បន្ថែមទៀតទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ មានចំនួន ៩៧ នាក់ដដែល ៕
ប្រែសម្រួលៈ ណៃ តុលា