ព័ត៌មានអន្តរជាតិ

របាយការណ៍ អាកាសធាតុដំបូង ពីយាន Perseverance លើភពព្រះអង្គារ ៖ សីតុណ្ហភាព ខ្យល់អាចឡើងពី -៤F ដល់ -១៤F រយៈពេលតែ ៣០ នាទីប៉ុណ្ណោះ នៅពេលយប់

ទីក្រុងម៉ាឌ្រីដ ៖ អង្គការអវកាសណាសា បានចែករម្លែករបាយការណ៍ អាកាសធាតុដំបូងពី Jezero Crater នៅលើភពព្រះអង្គារ ហើយបឹងបុរាណមួយ ធ្លាប់មានសីតុណ្ហភាពក្តៅខ្លាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ប្រព័ន្ធវិភាគបរិស្ថានភពព្រះអង្គារ (MEDA) នៅលើយានអវកាស Perseverance បានចាប់យកសីតុណ្ហភាព ព័ទ្ធជុំវិញអស់រយៈពេល ៣០ នាទីថ្ងៃទី ១៩ ខែកុម្ភៈវេលាម៉ោងប្រហែល ១០ និង ២៥ នាទីល្ងាច ។ ទិន្នន័យបង្ហាញថា វាទាបជាង -៤F នៅលើផ្ទៃនៅពេល MEDA បានបើក ប៉ុន្តែបានធ្លាក់ចុះដល់ -១៤F ៣០ នាទីក្រោយមក ។

MEDA ត្រូវបានរចនាឡើង ជាមួយនឹងឈុតឧបករណ៍ ចាប់បរិស្ថាន ដើម្បីកត់ត្រាកម្រិតធូលី និងលក្ខខណ្ឌបរិយាកាស ៦ រួមជាមួយនឹងសមត្ថភាព វាស់កាំរស្មីវិទ្យុសកម្ម នៅក្បែរផ្ទៃ ដែលនឹងជួយរៀបចំ មនុស្សដំបូង ដើម្បីរុករកភពអង្គារ ។

លោក Jose Antonio Rodriguez Manfredi អ្នកស៊ើបអង្កេត សំខាន់ របស់អង្គការ MEDA ជាមួយមជ្ឈមណ្ឌល Centro de Astrobiología (CAB) នៅវិទ្យាស្ថាន Instituto Nacional de Tecnica Aeroespacial ក្នុងទីក្រុងម៉ាឌ្រីដបាននិយាយថា បន្ទាប់ពីការឆ្លងចូល និងការចុះចតនៅដំណាក់កាល ក្រុម MEDA របស់យើងបានរង់ចាំយ៉ាងអន្ទះសារ ចំពោះទិន្នន័យដំបូង ដែលនឹងបញ្ជាក់ឧបករណ៍ របស់យើងចុះចត ដោយសុវត្ថិភាព ។

នោះជាពេលវេលានៃអាំងតង់ស៊ីតេ និងរំភើប ទីបំផុតបន្ទាប់ពីការងារ និងផែនការអស់រយៈពេលជាច្រើនឆ្នាំ យើងបានទទួលរបាយការណ៍ទិន្នន័យដំបូងពី MEDA ។ ប្រព័ន្ធរបស់យើងនៅមានជីវិត ហើយបញ្ជូន ទិន្នន័យ និងរូបភាពឧតុនិយម ដំបូងបង្អស់ពី SkyCam ចំណែកMEDA ត្រូវបានដាក់នៅលើដងខ្លួន របស់យន្ត Perseverance ដោយដៃអាចពង្រីកបាន ដែលត្រូវបានបញ្ចេញជាទៀងទាត់ ដើម្បីពិនិត្យមើល អាកាសធាតុ ៕ ដោយ៖លី ភីលីព

Most Popular

To Top