ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រីសកូវ បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនស្វែងរកសង្គ្រាមជាមួយអ៊ុយក្រែននោះទេ ប៉ុន្តែមានការព្រួយបារម្ភចំពោះប្រជាជននិយាយភាសារុស្ស៊ីនៅតំបន់ Donbass ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា លោក Peskov បានប្រាប់កម្មវិធីទូរទស្សន៍របស់រុស្ស៊ីថា “គ្មាននរណាម្នាក់នឹងឆ្ពោះទៅរកសង្គ្រាមនោះទេហើយគ្មាននរណាម្នាក់ព្រមទទួលយកលទ្ធភាពនៃសង្គ្រាមបែបនេះដែរ” ។
លោកបានបន្ថែមថា “ប្រទេសរុស្ស៊ី មិនដែលជាភាគីនៃជម្លោះនេះទេ (រវាងក្រុងកៀវ និងក្រុមបះបោរនៅតំបន់ដុនបាស) ប៉ុន្តែរុស្ស៊ី តែងតែលើកឡើងថា ខ្លួននឹងមិននៅតែមិនយកចិត្តទុកដាក់ ចំពោះជោគវាសនារបស់អ្នកនិយាយភាសារុស្ស៊ីដែលរស់នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន” ។
យោងតាមអ្នកនាំពាក្យបានឲ្យដឹងថា ទីក្រុងគៀវ បដិសេធមិនបំពេញទំនួលខុសត្រូវរបស់ខ្លួនក្រោមកិច្ចព្រមព្រៀង Minsk ស្តីពីការដោះស្រាយ នៅតំបន់ Donbass ដោយកងកម្លាំងរដ្ឋាភិបាលកំពុងបង្កើន“ សកម្មភាពបង្កហេតុ” នៅក្នុងតំបន់។
លោក Peskov បានអះអាងថា ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងបារាំង មានភាពច្របូកច្របល់ដោយការអះអាងនាពេលថ្មីៗនេះរបស់ក្រុងគៀវថា កិច្ចព្រមព្រៀងទីក្រុងមីនស៍គ្មានប្រយោជន៍នោះទេ៕ដោយ ឈូក បូរ៉ា


