ព័ត៌មានអន្តរជាតិ

អាចបង្កើនហានិភ័យ ៖ ការផ្ទុះភ្នំភ្លើងដ៏ធំបំផុតមួយ របស់អ៊ីស្លង់នាំឲ្យមានការកើនឡើង នៃការធ្វើរោគវិនិច្ឆ័យជំងឺ ផ្លូវដង្ហើមជិតមួយភាគបួន

អ៊ីស្លង់ ៖ ក្រុមអ្នកជំនាញបានព្រមានថា បរិមាណការផ្ទុះភ្នំភ្លើង ដ៏ធំបំផុតមួយ របស់អ៊ីស្លង់ ក្នុងរយៈពេល ២០០ ឆ្នាំ ចុងក្រោយនេះបាននាំឲ្យមានការកើនឡើង នូវការធ្វើរោគវិនិច្ឆ័យ នៃ ជំងឺផ្លូវដង្ហើមបានកើនឡើង ២៣ ភាគរយនេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកជំនាញមកពីចក្រភពអង់គ្លេស និងអ៊ីស្លង់បានសិក្សា ពីផលប៉ះពាល់នៃការផ្ទុះឡើង នៃកម្អែលភ្នំភ្លើង Holuhraun ឆ្នាំ ២០១៤–១៥ ដែលបានបណ្តាល ឲ្យមានបរិមាណស្ពាន់ធ័រឌីអុកស៊ីត ១១ លានតោនក្នុងរយៈពេល ៦ ខែ ខណៈបាញ់ឡើងលើដំបូងបានលាតសន្ធឹងពាសពេញអ៊ីស្លង់ និងមហាសមុទ្រអាត្លង់ទិចឆ្ពោះទៅចក្រភពអង់គ្លេស និងអ៊ឺរ៉ុប ចរន្តខ្យល់បណ្តាល ឲ្យវាវិលជុំវិញទៅអ៊ីស្លង់ ។

ដូច្នេះក្រុមការងារបានពន្យល់ថា ប្រជាជននៅរដ្ឋធានី Reykjavík ទោះបីស្ថិត នៅចម្ងាយ២៥០ គីឡូម៉ែត្រពីកន្លែងផ្ទុះក៏ដោយ ក៏ពួកគេត្រូវបានប្រឈមនឹង ការបំពុលម្តងហើយម្តងទៀត។ លើសពីនេះទៅ ទៀត នៅពេលបាញ់ឡើងលើ ស្ថិតនៅជាប់ នឹងបរិយាកាសសមាសធាតុ របស់វាបានធំធាត់ពីឧស្ម័នទៅជាភាគល្អិតជ្រាបចូលជ្រៅទៅក្នុងសួត និងបង្កបញ្ហាសុខភាព។
អ្នកស្រាវជ្រាវ បាននិយាយថា ការស្រាវជ្រាវបានបង្ហាញ ពីតម្រូវការសម្រាប់អាជ្ញាធរ ដើម្បីត្រៀមសម្រាប់បញ្ហាសុខភាព ដែលបានមកពីការបំភាយឧស្ម័ន ត្រឡប់មកវិញ នៅក្នុងប៉ុន្មានថ្ងៃ បន្ទាប់ពីមានការផ្ទុះឡើង ។ អ្នកស្រាវជ្រាវភ្នំភ្លើង និងអ្នកជំនាញខាងភ្នំភ្លើង លោកស្រី Evgenia Ilyinskaya នៃសាកលវិទ្យាល័យ Leeds បានមាន ប្រសាសន៍ថា ភ្នំភ្លើងគឺជាប្រភព នៃការបំពុលបរិយាកាសដ៏សំខាន់ ប៉ុន្តែពិតណាស់វាជាប្រភព ដែលមិនអាចគ្រប់គ្រងបាន ។

ការផ្ទុះភ្នំភ្លើងធំអាចបណ្តាល ឲ្យមានការបំពុលបរិយាកាស ដែលបង្កគ្រោះថ្នាក់ទាំងភ្លាមៗ និងនៅពេលបាញ់ឡើង លើនឹងត្រឡប់ទៅតំបន់ដដែល ។ នាងពន្យល់ថា វាអាចនឹងកើតឡើងដោយគ្មាន បង្កការដាស់តឿន ការបំពុលបរិយាកាស ៕ ដោយ៖លី ភីលីព

Most Popular

To Top