ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ អ្នកមានកម្រិតជាតិស្ករ ក្នុងឈាមធ្លាក់ចុះ បន្ទាប់ពីបរិភោគ នឹងមានអារម្មណ៍ថា ស្រេកឃ្លាន ហើយញ៉ាំកាឡូរី រាប់រយទៀត នៅពេលថ្ងៃ

អង់គ្លេស ៖ ការសិក្សាស្រាវជ្រាវ បានបង្ហាញថា អ្នកដែលមានការធ្លាក់ចុះ នៃកម្រិតជាតិស្ករ ក្នុងឈាម របស់ពួកគេបន្ទាប់ពីញ៉ាំ អាហារមានអារម្មណ៍ថា ស្រេកឃ្លាន ដូច្នេះអ្នកហូបអាហារ មានសារធាតុរាប់រយកាឡូរីច្រើន ជាងអ្នកដទៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវមកពី មហាវិទ្យាល័យ King’s College London បានប្រមូលទិន្នន័យ អំពីកម្រិតជាតិស្ករ ក្នុងឈាម និងសញ្ញាសម្គាល់សុខភាព ដទៃទៀតពីមនុស្ស ១.០៧០ នាក់ ដែលបរិភោគអាហារពេល ព្រឹកស្តង់ដារ និងអាហារផ្សេង ទៀត ។ ពួកគេបានរកឃើញថា ការថយចុះកម្រិតជាតិស្ករ ក្នុងឈាមបន្ទាប់ពីបរិភោគ ជាមូលហេតុ ដែលមនុស្សមួយចំនួន ព្យាយាមសម្រកទម្ងន់ សូម្បីតែរបបអាហារ ដែលគ្រប់គ្រងដោយកាឡូរី។
អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមថយចុះមានការឃ្លាន ៩ ភាគរយ និងរង់ចាំកន្លះម៉ោងតិចជាងអ្នកផ្សេង មុនពេលញ៉ាំបន្ទាប់។ អ្នកស្រាវជ្រាវការសិក្សានិយាយថា ការស្វែងយល់ស៊ីជម្រៅអំពីមេតាប៉ូលីសផ្ទាល់ខ្លួន ចាំបាច់នៅពេលនិយាយ អំពីការរៀបចំរបបអាហារ និងការគ្រប់គ្រងសុខភាពរបស់អ្នក ។

របកគំហើញនេះគឺ ជាលទ្ធផលចុងក្រោយបំផុតពី PREDICT ជាកម្មវិធីស្រាវជ្រាវ អាហារូបត្ថម្ភដ៏ធំបំផុត ដែលកំពុងបន្តនៅលើពិភពលោក និងស្វែងរកការឆ្លើយតប ចំពោះអាហារ នៅក្នុងស្ថានភាពជីវិតពិត ។ អ្នកស្ម័គ្រចិត្តចូលរួម ក្នុងការសិក្សាត្រូវបរិភោគ អាហារពេលព្រឹកបានជ្រើសរើស ជាពិសេសរាល់ថ្ងៃ ប៉ុន្តែមានជម្រើសដោយ ឥតគិតថ្លៃជាងរាល់អាហារផ្សេងទៀត ក្នុងរយៈពេល២សប្តាហ៍ ៕ដោយ៖លី ភីលីពេះ

Most Popular

To Top