ព័ត៌មានអន្តរជាតិ

ក្តៅទៀតហើយ! ក្រុមសកម្មជន នៅមីយ៉ាន់ម៉ា សន្យាបន្តធ្វើបាតុកម្ម នៅក្នុងសប្តាហ៍នេះ

រ៉ងហ្គូន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ថា ក្រុមសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា បានសន្យានៅថ្ងៃអង្គារទី១៣ ខែមេសានេះថា នឹងធ្វើបាតុកម្មជាបន្តបន្ទាប់ នៅក្នុងសប្តាហ៍នេះ ដើម្បីរក្សាសម្ពាធលើមេដឹកនាំយោធា នៅក្នុងអំឡុងថ្ងៃឈប់សម្រាក ដ៏សំខាន់បំផុតរបស់ប្រទេស ។

ថ្ងៃឈប់សម្រាកឆ្នាំថ្មី រយៈពេល០៥ថ្ងៃដែលត្រូវបានគេស្គាល់ ថា ជាពិធីបុណ្យ Thingyan ត្រូវបានប្រារព្វឡើងជាធម្មតា ដោយការអធិដ្ឋាននការធ្វើពិធីសំអាតរូបសំណាកព្រះពុទ្ធ នៅតាមវត្តអារាម និងការបោះចោលទឹក នៅតាមដងផ្លូវ ។

ក្រុមសកម្មជន បាន ទទូចដល់ប្រជាជននៅក្នុងឆ្នាំនេះ ឱ្យធ្វើបាតុកម្មជានិមិត្ត រូបចាប់ពីថ្ងៃឈប់ សម្រាកនៅថ្ងៃអង្គារ រួមទាំងការគូរគំនូរ ម្រាមដៃបីដែលប្រើ ដោយបាតុករ នៅលើផើងបុណ្យអុំទូកដែលមានផ្កាពេញ ដែលត្រូវបានបង្ហាញ ជាធម្មតានៅពេលនេះ ។
គួរបញ្ជាក់ថា ក្រុមសកម្មជន មីយ៉ាន់ម៉ា បានអំពាវនាវឱ្យមានការតស៊ូ នៅក្នុងឆ្នាំថ្មីនេះ ។

លោក Ei Thinzar Maung ប្រធានក្រុមតវ៉ា នៃគណៈកម្មការចម្រុះកូដកម្មទូទៅ បានសរសេរនៅលើបណ្តាញ សង្គមហ្វេសប៊ុកថា “ក្រុមប្រឹក្សាយោធា មិនមែនជាម្ចាស់នៃពិធីបុណ្យ Thingyan នោះទេ។ អំណាចរបស់ប្រជាជន ស្ថិតនៅក្នុងដៃរបស់ប្រជាជន” ។

លោក Ei Thinzar Maung បានលើកឡើង ថា ការធ្វើបាតុកម្មនៅថ្ងៃឈប់ សម្រាកផ្សេងទៀតប្រឆាំង នឹងរបបយោធារួមមានការលាបថ្នាំលាប ពណ៌ក្រហមពុះចែក នៅលើចិញ្ចើមផ្លូវ និងការបំផ្ទុះស្នែងរថយន្ត ។

ក្រុមសកម្មជនក៏បានអំពាវនាវ ឱ្យមានភាពស្ងៀមស្ងាត់មួយថ្ងៃ ដើម្បីរំលឹកដល់ ជន រងគ្រោះនៃអំពើហឹង្សា និងសម្រាប់ថ្ងៃគោរពសាសនា នៅថ្ងៃសៅរ៍ដោយពុទ្ធបរិស័ទ បានជំរុញឲ្យស្លៀក ពាក់សាសនា និងសូត្រធម៌ជាមួយគ្នា និងសហគមន៍គ្រិស្តសាសនាឲ្យពាក់ពណ៌ស និងធ្វើឲ្យការលើកតំម្កើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top