ព័ត៌មានអន្តរជាតិ

កូនសត្វកវែង និងមេត្រូវជួយសង្គ្រោះ​ ពីកោះរងជន់លិចនៅកេនយ៉ា បន្ទាប់ពីគម្រោង រយៈពេល ១៥ ខែជួយសង្គ្រោះ សត្វជិតផុតពូជចំនួន ៩ ក្បាលពីការលង់ទឹក

កេនយ៉ា ៖ ការអភិរក្សសត្វព្រៃ កំពុងធ្វើការគ្រប់ពេលវេលា ដើម្បីជួយសង្គ្រោះសត្វហ្ស៊ីហ្វីរ៉ាហ្វ ឬសត្វកវែង ដែលជិតផុតពូជចំនួន ៩ ក្បាលជាប់គាំង នៅលើកោះមួយនៅប្រទេស កេនយ៉ា កំពុងជន់លិច ហើយកិច្ចប្រឹងប្រែង របស់ពួកគេបានបញ្ចប់ជាមួយ នឹងសត្វ២ក្បាល ចុងក្រោយត្រូវបាននាំយកទៅច្រាំង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

កូនសត្វកែវមួយក្បាល Noelle និងមេរបស់នាង Ngarikoni ត្រូវបានគេដាក់លើក្បូនរនាំងដែក ដូចគ្នាដឹកចំនួន១១.២៥គីឡូម៉ែត្រឆ្លងកាត់បឹង Baringo រហូតដល់តំបន់អភិរក្ស Roku ។ ហ្វូងសត្វបានឆ្លង កាត់អ្វីដែលធ្លាប់ ជាឧបទ្វីបមួយដើម្បីចិញ្ចឹម ប៉ុន្តែភ្លៀងជាច្រើន ថ្ងៃបានកាត់ផ្តាច់ការចូលទៅកាន់ ដីគោកហើយបានដាក់គុកពួកគេនៅលើកោះ Longicharo ។

មេសត្វកវែង Ngarikoni បានផ្តល់កំណើត ដល់កូនរបស់វា Noelle ខណៈសត្វនេះ នៅលើកោះហើយ ជាសត្វចុងក្រោយ ដែលត្រូវបានសង្គ្រោះ ដោយសារតែការយកចិត្តទុក ដាក់បន្ថែមទៀត ដើម្បីផ្លាស់ទី កូនសត្វកវែងបែបនេះ ។
ក្រុមជួយសង្គ្រោះបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធូរស្បើយ និងត្រេកត្រអាល បានមកពីក្រុមជួយសង្គ្រោះ នៅពេល Noelle បានបោះជំហានទៅមុខ ដោយមានទំនុកចិត្តលើទូកធំ ដែលបានសាងសង់ និងចូលទៅក្នុងដីស្ងួត បន្ទាប់មកម្តាយរបស់វា ដែលជាការសន្និដ្ឋាន ជោគជ័យ នៃការជួយសង្គ្រោះ ដ៏មានមហិច្ឆតានេះ ៕ដោយ៖លី ភីលីព

Most Popular

To Top