អាមេរិក ៖ ការរំលោភសេពសន្ថវៈ ជាបទឧក្រិដ្ឋដ៏ស្មុគស្មាញបំផុត នៅលើពិភពលោក ព្រោះស្ត្រី នៅប្រទេសខ្លះ ទំនងជាមិនសូវមាន គេរាយការណ៍ អំពីបណ្តឹង របស់ពួកគេឡើយ ដោយសារតែការ ស្អប់ខ្ពើមសង្គមខ្លាំង ទៅលើស្ត្រីដែលត្រូវបានគេចាប់រំលោភ ទទួលរងនូវអំពើហឹង្សា ឬការភ័យខ្លាចនៃការរិះគន់ពីគ្រួសារ របស់ពួកគេនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រវ៉ាន់ឌ័រលីស ។
១០.ប្រទេសដាណឺម៉ាក និងហ្វាំងឡង់ ៖ យោងតាមការសិក្សាឆ្នាំ២០១៤ ចេញផ្សាយដោយទីភ្នាក់ងារ សហភាពអឺរ៉ុប សម្រាប់សិទ្ធិជាមូលដ្ឋានថា ស្រ្តីប្រមាណ៤៧% នៃតាមការស្ទង់មតិនៅហ្វាំងឡង់ និយាយថា បានទទួលរងនូវការរំលោភបំពាន លើរាងកាយ ឬការរំលោភបំពានផ្លូវភេទ ហើយ ៥២% នៃស្ត្រីនៅប្រទេសដាណឺម៉ាក និយាយថា បានទទួលរងការរំលោភបំពាន លើរាងកាយ ឬការរំលោភបំពានផ្លូវភេទ ។ ប្រទេស ហ្វាំងឡង់ ជាប្រទេសមួយក្នុងចំណោមប្រទេស ចុងក្រោយនៅក្នុងសហភាពអ៊ឺរ៉ុប បានធ្វើទោសព្រហ្មទណ្ឌ ចំពោះការរំលោភអាពាហ៍ពិពាហ៍ ដែលធ្វើឲ្យវាខុស ច្បាប់នៅឆ្នាំ ១៩៩៤ ។
៩. Zimbabwe ៖ យ៉ាងហោចណាស់ មានស្ត្រីម្នាក់ ត្រូវបានគេចាប់រំលោភរៀងរាល់ ៩០ នាទីនៅ Zimbabwe ។ យោងតាមស្ថិតិ ចុងក្រោយដោយស្ថិតិជាតិ Zimbabwe (ZimStat)ថា ស្ត្រី ៥០០ នាក់ ត្រូវបានរំលោភ បំពានផ្លូវភេទ ជារៀងរាល់ខែ ហើយប្រហែល ១៦ នាក់ត្រូវបានរំលោភជារៀងរាល់ថ្ងៃ ។ ករណីសរុបចំនួន ១៥២៤ ត្រូវបានរាយការណ៍ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើងពី ១២៨៥ ករណីក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ក្នុងចំណោមករណី បានរាយការណ៍ទាំងនេះមាន ៧៨០ នាក់ ជាកុមារ (អាយុពី ១១ ទៅ ១៦ ឆ្នាំ) ខណៈ ២៧៦ នាក់ជាកុមារ អាយុចន្លោះពី ៥ ទៅ ១០ ឆ្នាំ ។ ទោះយ៉ាងណាក៏ដោយមានការភ័យខ្លាចថា ចំនួននេះអាចខ្ពស់ជាងនេះ ខណៈករណីខ្លះមិនបានរាយការណ៍ ។
៨.អូស្ត្រាលី៖នៅប្រទេសនេះ អត្រារំលោភសេពសន្ថវៈ មានចំនួន១០០,០០០ នាក់ មានក្មរិតខ្ពស់ ។ ក្នុងឆ្នាំកន្លងទៅប្រជាជន អូស្ត្រាលី ប្រមាណ ៥១.២០០ នាក់មានអាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅគឺជាជនរងគ្រោះ នៃការរំលោភផ្លូវភេទ ។ ស្ទើរតែមួយភាគបី (៣០ភាគរយ) នៃជនរងគ្រោះ ដោយសារការរំលោភផ្លូវភេទ មានឧប្បត្តិហេតុថ្មីៗបំផុត ដែលពួកគេបានរាយ ការណ៍ប្រាប់ប៉ូលីស ។
យោងតាមគេហទំព័រ news.com ថា ស្ត្រីអូស្រ្តាលីម្នាក់ ក្នុងចំណោម ៦ នាក់ ត្រូវប្រឈមនឹងការធ្វើទារុណកម្ម នៃការរំលោភសេពសន្ថវៈ មិនមែនជាដៃគូបើប្រៀបធៀប ទៅនឹងស្ត្រីម្នាក់ ក្នុងចំណោមស្ត្រី ១៤ នាក់ នៅជុំវិញពិភពលោក ។ វាបាននិយាយថា ស្ត្រីអូស្ត្រាលីមានអាយុលើសពី ១៥ ឆ្នាំគឺជាជនរងគ្រោះ នៃ ការរំលោភសេពសន្ថវៈ ។ អូស្រ្តាលីជាមួយប្រទេសនូវែលហ្សេឡង់ ក្នុងការស្រាវជ្រាវថា ស្ថិតនៅលំដាប់ទី៨ ក្នុង ការសិក្សាទូទាំងពិភពលោក ដោយមានស្ត្រីចំនួន ១៦,៤ ភាគរយ រាយការណ៍ថា ត្រូវបានរំលោភ ដោយនរណាម្នាក់ក្រៅពីដៃគូ ។
៧.ប្រទេស កាណាដា ៖ ក្នុងចំណោមឧក្រិដ្ឋកម្មហិង្សាទាំងអស់ បានរាយការណ៍ទៅប៉ូលីស ការរំលោភផ្លូវភេទ បានបង្ហាញពីការកើនឡើង យ៉ាងឆាប់រហ័ស នៃអត្រា នៅប្រទេសកាណាដា ។ យោងតាមគេហទំព័រ Huffingtonpostថា ការរំលោភបំពានផ្លូវភេទចំនួន ៤៦០,០០០ នៅប្រទេសជារៀងរាល់ឆ្នាំ។ របាយការណ៍នោះបាននិយាយថា ករណីរំលោភសេពសន្ថវៈ ក្នុងចំណោម ៣៣ ករណី ក្នុងចំណោម ១០០០ ករណី ត្រូវបានរាយការណ៍ទៅប៉ូលីសហើយ ២៩ ករណីត្រូវបានគេកត់ត្រា ទុកជាបទឧក្រិដ្ឋ ។
ស្ត្រីអាមេរិកម្នាក់ក្នុងចំណោម ៤ នាក់ត្រូវប្រឈម នឹងការធ្វើទារុណកម្ម នៃការរំលោភសេពសន្ថវៈ របស់ពួកគេ ។ ១១% នៃស្ត្រី មានរបួសរាងកាយ ដែលជាលទ្ធផលធ្វើទារុណកម្ម ។ យោងតាមស្ថិតិមានតែ ៦ ភាគរយ នៃឧប្បត្តិហេតុ ត្រូវបានរាយការណ៍ទៅប៉ូលីស។ ជនរងគ្រោះជាង ៨០% ជាស្ត្រីហេតុការណ៍ កើតឡើង ជាអតិបរមានៅក្នុងផ្ទះ និង ៨០ ភាគរយ នៃជនល្មើស គឺជាមិត្តភក្តិ និងក្រុមគ្រួសារ របស់ជនរងគ្រោះ ។ ក្តីព្រួយបារម្ភបំផុត នោះគឺថា ស្ត្រីពិការ ៨៣ ភាគរយ នឹងត្រូវបានរំលោភផ្លូវភេទ ក្នុងអំឡុងពេលពេញមួយជីវិត របស់ពួកគេ ជនរងគ្រោះ ដែលរំលោភផ្លូវភេទទាំងអស់ ១៧% ជាក្មេងស្រី និង ១៥% ជាក្មេងប្រុសអាយុក្រោម ១៦ ឆ្នាំ ។
៦.ញូវែលសេឡង់៖ឆ្នាំ ២០១៣ រឿងអាស្រូវ Roast Busters បានលាតត្រដាងការពិត អំពីការរំលោភសេពសន្ថវៈ នៅញូវែលសេឡង់ ហើយយុវជន មួយក្រុម មកពី West Auckland បានហៅខ្លួនគេថា “ Roast Busters” បានចោទ ប្រកាន់ថា បានដាក់ថ្នាំក្មេងស្រី មិនទាន់គ្រប់អាយុទៅរំលោភបូក ។ យោងតាមរបាយការណ៍ របស់ទស្សនាវដ្តី វេជ្ជសាស្ត្រអង់គ្លេស The Lancetថា អត្រារំលោភផ្លូវភេទ នៅញូវែលសេឡង់ ខ្ពស់ជាងមធ្យមភាគពិភពលោក ឆ្ងាយណាស់ ។ ប្រទេសនេះបានដាក់ប្រទេសនេះ ក្នុង អត្រាខ្ពស់បំផុតទី ៣ ជាមួយនឹងអត្រា ១៦,៤% នៃចំនួនប្រជាជន របស់ខ្លួន នៅតាមបណ្តោយប្រទេស អូស្ត្រាលី ។
យោងតាមរបាយការណ៍ផ្សព្វផ្សាយ របស់រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ថា រៀងរាល់ ២ ម៉ោងម្តងការវាយប្រហារ ដែលពាក់ព័ន្ធនឹងអំពើហឹង្សាផ្លូវភេទ កំពុងកើតឡើងនៅប្រទេស នូវែលហ្សេឡង់ ។ ស្ថិតិបានបង្ហាញថា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រី ៣ នាក់ និងក្មេងប្រុសម្នាក់ ក្នុងចំណោម ៦ នាក់ទំនងជាត្រូវបានរំលោភបំពាន ផ្លូវភេទមុនអាយុ ១៦ ឆ្នាំ។
៥.ប្រទេសឥណ្ឌា៖ ការរំលោភសេពសន្ថវៈ និងអំពើហឹង្សាផ្លូវភេទ គឺជាបញ្ហាដ៏ធំមួយនៅប្រទេសឥណ្ឌា ។ យោងតាមការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិ (NCRB) ថា ឧក្រិដ្ឋកម្មប្រឆាំង នឹងស្ត្រីបានកើនឡើង ៧.៥ ភាគរយចាប់តាំងពីឆ្នាំ ២០១០។ ចំនួននៃការរំលោភសេពសន្ថវៈ ក្នុងប្រទេសឥណ្ឌាដែលជាប្រទេស មានប្រជាជនជាង ១,២ ពាន់លាននាក់ បានកើនឡើងដល់ ៣៣.៧០៧ នាក់នៅឆ្នាំ ២០១៣ ពីចំនួន ២៤.៩២៣ នាក់នៅក្នុងឆ្នាំ ២០១២ ។
ភាគច្រើននៃជនរងគ្រោះ ដោយសារការរំលោភសេពសន្ថវៈ មានអាយុចន្លោះពី ១៨ ឆ្នាំទៅ ៣០ ឆ្នាំ ។ ប្រហែលមួយក្នុងចំណោម ជនរងគ្រោះ ៣ នាក់ មានអាយុក្រោម ១៨ ឆ្នាំ ហើយម្នាក់ ក្នុងចំណោម ១០ នាក់ ជាជនរងគ្រោះដោយការរំលោភសេពសន្ថវៈ មានអាយុក្រោម ១៤ ឆ្នាំ។ ប្រទេសឥណ្ឌាស្ត្រីម្នាក់ ត្រូវបានគេចាប់រំលោភ បន្ទាប់ពីរៀងរាល់ ២០ នាទី ។
៤.អង់គ្លេស និងវែល ៖ ការរំលោភសេពសន្ថវៈនៅចក្រភពអង់គ្លេស មិនមែនជាបទល្មើសអព្យាក្រឹត ខាងផ្លូវភេទទេ វាគឺជាបទល្មើសអាច ត្រូវបានប្រព្រឹត្តដោយបុរសម្នាក់ ប្រឆាំងនឹងមនុស្សម្នាក់ ។ យោងតាមរបាយការណ៍ មានចំណងជើងថា ទិដ្ឋភាពទូទៅនៃការរំលោភបំពាន ផ្លូវភេទនៅប្រទេសអង់គ្លេស និងវែល” ចេញផ្សាយនៅឆ្នាំ ២០១៣ ដោយក្រសួងយុត្តិធម៌ (MoJ) ការិយាល័យស្ថិតិជាតិ (ONS) និងការិយាល័យ Home ថា ជនរងគ្រោះប្រមាណ ៨៥.០០០ នាក់នៃការរំលោភសេពសន្ថវៈ ក្នុងមួយឆ្នាំនៅប្រទេសអង់គ្លេស និងវែល ស្រី៧៣.០០០ នាក់ និងប្រុស ១២.០០០ នាក់ស្មើនឹងប្រហែល ២៣០ ករណីក្នុងមួយថ្ងៃ ។ របាយការណ៍ បានបញ្ជាក់ថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥ នាក់បានជួបប្រទះនូវ ទម្រង់ខ្លះនៃអំពើហិង្សាផ្លូវភេទ ចាប់តាំងពីអាយុ ១៦ ឆ្នាំ ។
៣.សហរដ្ឋអាមេរិក៖ យោងតាមសាកលវិទ្យាល័យ George Mason និងស្ថិតិរំលោភផ្លូវភេទ ទូទាំងពិភពលោកថា ស្ត្រីអាមេរិកម្នាក់ក្នុងចំណោម ៣ នាក់នឹងត្រូវបានរំលោភបំពានផ្លូវភេទ ក្នុងអំឡុងពេលពេញ មួយជីវិត របស់ពួកគេ ។ ប្រហែល ១៩,៣% នៃស្ត្រី និង ២% នៃបុរសត្រូវបានគេរំលោភ យ៉ាងហោចណាស់ម្តង ក្នុងជីវិត របស់ពួកគេ លើសពីនេះទៀត ស្ត្រីប្រមាណ ៤៣,៩% និងបុរស ២៣,៤% បានទទួលរងនូវអំពើហឹង្សាផ្លូវភេទ ក្នុងទម្រង់នៃជីវិតរបស់ពួកគេ ។ ជនរងគ្រោះជាច្រើន នៃការរំលោភបំពានផ្លូវភេទ ត្រូវបានរងគ្រោះតាំងពីវ័យក្មេង ប្រហែល ៧៩ ភាគរយ ត្រូវបានរំលោភជាលើកដំបូង មុនអាយុ ២៥ ឆ្នាំ និង ៤០ ភាគរយមុនអាយុ ១៨ ឆ្នាំ ។
យោងតាម RAIIN ថា រៀងរាល់ ១០៧ វិនាទីមានមនុស្សម្នាក់ នៅសហរដ្ឋអាមេរិក ត្រូវបានរំលោភផ្លូវភេទ ជាមធ្យមជនរងគ្រោះ ២៩៣.០០០ នាក់ (អាយុ ១២ ឆ្នាំឡើងទៅ) នៃការរំលោភផ្លូវភេទជារៀងរាល់ឆ្នាំ ៦៨% នៃការបំពានផ្លូវភេទមិនត្រូវបានរាយការណ៍ ទៅប៉ូលីសទេ ហើយអ្នករំលោភសេពសន្ថវៈ៩៨ ភាគរយនឹងមិន ដែលជាប់ពន្ធនាគារមួយថ្ងៃឡើយ ។
២.ស៊ុយអែត៖ឥឡូវនេះប្រទេស ស៊ុយអែត មានចំនួននៃការរំលោភសេពសន្ថវៈខ្ពស់បំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រទេស អាហ្វ្រិកខាងត្បូង មានចំនួន ៥៣,២ ក្នុង ១០០.០០០ ។ ស្ថិតិបង្ហាញថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៤ នាក់ក្នុងចំណោមជនជាតិទាំង៤ របស់ ស៊ុយអែត បានក្លាយជាជនរងគ្រោះ នៃការចាប់រំលោភ ប្រសិនបើអ្នកក្រឡេកមើលចំនួន នៃការរំលោភ ទោះយ៉ាងណាការកើនឡើង កាន់តែអាក្រក់ទៅ ៗ ។កាលឆ្នាំ ១៩៧៥ មានករណី ចាប់រំលោភតែ ៤២១ ករណីប៉ុណ្ណោះត្រូវបានរាយការណ៍ទៅប៉ូលីស ហើយឆ្នាំ ២០១៤ វាមានចំនួន ៦.៦២០ នោះគឺជាការកើន ឡើងចំនួន ១,៤៧២% វាហាក់ដូចជាប្រទេសស៊ុយអែត គឺជាកន្លែងគ្រោះថ្នាក់ ជាងសម្រាប់ស្ត្រី នៅលើពិភពលោក ។
លើសពីនេះទៀតប្រទេស ស៊ុយអែត មានអត្រារំលោភ ខ្ពស់បំផុត នៅអឺរ៉ុប កាលឆ្នាំ ២០១៣ យោងតាមក្រុមប្រឹក្សាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម ស៊ុយអែតថា មានករណីរំលោភចំនួន ៦៣ ករណីក្នុងចំណោមប្រជាជន ១០០.០០០ នាក់បានរាយការណ៍ទៅប៉ូលីស ស៊ុយអែត ។
១.អាហ្វ្រិកខាងត្បូង ៖ ការរំលោភសេព សន្ថវៈចំនួន ៥០០.០០០ ករណីជារៀងរាល់ឆ្នាំ ប្រទេសនេះមានអត្រា រំលោភសេពសន្ថវៈខ្ពស់ ជាងគេបំផុតនៅលើពិភពលោក ។ គេប៉ាន់ស្មានថា ស្ត្រីអាហ្វ្រិកខាងត្បូងច្រើនជាង ៤០% នឹងត្រូវគេចាប់រំលោភក្នុង ជីវិតរបស់ពួកគេ ។ ក្រុមប្រឹក្សាស្រាវជ្រាវ វេជ្ជសាស្រ្តបានប៉ាន់ប្រមាណថា មានករណីរំលោភសេពសន្ថវៈតែ ១ ក្នុងចំណោម ៩ ប៉ុណ្ណោះដូច្នេះចំនួន នៃការរំលោភសេពសន្ថវៈ គឺខ្ពស់ជាងតួលេខ បានកត់ត្រាដោយប៉ូលីស ។
ឧប្បត្តិហេតុរំលោភ សេពសន្ថវៈត្រូវបានរាយការណ៍ខ្ពស់បំផុត អាហ្រ្វិកខាងត្បូង ឈរនៅលើគេ ហើយអំពើហឹង្សាផ្លូវភេទ ភាគច្រើនប្រឆាំងនឹងស្ត្រី ប៉ុន្តែបុរស និងកុមារក៏ត្រូវទទួលរង នូវបទឧក្រិដ្ឋនេះដែរ។ យោងតាមរបាយការណ៍បានអោយដឹងថាបុរស ៤ ភាគរយខាងលើត្រូវបានបង្ខំ ឲ្យរួមភេទជាមួយបុរសដទៃទៀត ។ ប៉ូលីសអាហ្វ្រិកខាងត្បូងថា កុមារគឺជាជនរងគ្រោះនៃ ៤១ ភាគរយនៃករណីរំលោភទាំងអស់ ប្រមាណជា ១៥% នៃជនរងគ្រោះដោយសារការ រំលោភសេពសន្ថវៈ គឺជាកុមារ មានអាយុក្រោម ១១ ឆ្នាំ ។
យោងទៅតាមមូល និធិទឹកភ្នែក អាហ្វ្រិកខាងត្បូង និងក្រុមប្រឹក្សា ស្រាវជ្រាវវេជ្ជសាស្ត្រ ថា ៥០ ភាគរយនៃកុមារអាហ្វ្រិកខាងត្បូង នឹងត្រូវបានរំលោភបំពានមុន អាយុ ១៨ ឆ្នាំ ចំណែកប៉ុនប៉ង រំលោភសេពសន្ថវៈ លើកុមារអាយុក្រោម ១៨ ឆ្នាំ (អំពើហឹង្សាផ្លូវភេទនៅអាហ្វ្រិកខាងត្បូង) ៕