ព័ត៌មានអន្តរជាតិ

ចិន ប្រកាសជំទាស់ដាច់ខាត រាល់ទំនាក់ទមនងផ្លូវការ ណាមួយរវាង អាមេរិក-តៃវ៉ាន់

ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការ បរទេសចិន បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសចិន បានធ្វើជាតំណាង យ៉ាងឱឡារិកជាមួយ សហរដ្ឋអាមេរិកជុំវិញ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបញ្ជូនគណៈប្រតិភូទៅកាន់តំបន់នោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យ Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលធ្វើការអត្ថាធិប្បាយ លើប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលបានបញ្ជូនគណៈប្រតិភូអតីតមន្រ្តី សហរដ្ឋអាមេរិក ទៅកាន់កោះតៃវ៉ាន់ ដែលគ្រោងនឹងធ្វើទស្សនកិច្ច នៅកោះនេះចាប់ពីថ្ងៃពុធនេះ ដល់ថ្ងៃសុក្រ។

ដោយអះអាងជាថ្មីពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ចំពោះទម្រង់ណាមួយ នៃទំនាក់ទំនងផ្លូវការ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ជំហរនេះគឺមានភាពទៀងទាត់ និងច្បាស់លាស់។

លោកបញ្ជាក់ថា “យើងទទូចឱ្យភាគីអាមេរិកគោរពគោល ការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន – អាមេរិក ទាំង ៣ យ៉ាង តឹងរ៉ឹងបញ្ឈប់រាល់ទម្រង់ នៃទំនាក់ទំនង ផ្លូវការណាមួយ រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងកោះតៃវ៉ាន់ ដោយប្រយ័ត្នប្រយែង និងចៀសវាងបញ្ជូនសញ្ញាខុស ណាមួយចំពោះកងកម្លាំងបំបែកខ្លួនឯករាជ្យ របស់តៃវ៉ាន់ដើម្បីចៀសវាងការបំផ្លាញ ថែមទៀតដល់ទំនាក់ទំនងចិន – អាមេរិក និងសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top