ព័ត៌មានអន្តរជាតិ

កំពូលម៉ាកល្បីៗ ទាំង១០ របស់ពិភពលោក នៅឆ្នាំ ២០២១

ចិន ៖ តាមរបាយការណ៍ថ្មីមួយ របស់ក្រុមហ៊ុន Brand Finance ជាក្រុមហ៊ុនវាយតម្លៃ និងប្រឹក្សាយោបល់ផ្នែកយុទ្ធសាស្ត្រ បាននិយាយថា ក្រុមហ៊ុន Apple បានវ៉ាដាច់ក្រុមហ៊ុន Amazon និងក្រុមហ៊ុន Google ដើម្បីយកមកវិញ នូវតំណែងរបស់ខ្លួនជាម៉ាក ដែលមានតម្លៃបំផុត នៅលើពិភពលោកជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦ មានតម្លៃម៉ាក ២៦៣,៣៨ ពាន់លានដុល្លារ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

តាមរបាយការណ៍ តម្លៃម៉ាកយីហោចិន សរុបឈានដល់ ១,៤ពាន់ពាន់ លានដុល្លារ ឬ ២០ ភាគរយ នៃតម្លៃយីហោ សរុបនៅក្នុងចំណាត់ថ្នាក់យីហោ ហិរញ្ញវត្ថុ សកល ៥០០ ២០២១ ។ ICBCគឺជាម៉ាក មានតម្លៃបំផុតរបស់ចិន ដោយឈរនៅលំដាប់ទី៨ ក្នុងបញ្ជី ដែលមានតម្លៃម៉ាក ៧២,៧៩ ពាន់លានដុល្លារ ។
ខាងក្រោមនេះ ជាម៉ាកល្បី ៗ ទាំង ១០ របស់ពិភពលោក នៅឆ្នាំ ២០២១ ៖

១០. ក្រុហ៊ុន WeChat មានតម្លៃម៉ាក ៦៧,៩ ពាន់លានដុល្លារ

៩.ក្រុមហ៊ុន Verizon មានតម្លៃម៉ាក ៦៨,៨៩ ពាន់លានដុល្លារ

៨.ក្រុមហ៊ុន ICBC មានតម្លៃម៉ាក ៧២,៧៩ ពាន់លានដុល្លារ

៧.ក្រុមហ៊ុន Facebook មានតម្លៃម៉ាក ៨១,៤៨ ពាន់លានដុល្លារ

៦.ក្រុមហ៊ុន Walmart មានតម្លៃម៉ាក ៩៣,១៩ ពាន់លានដុល្លារ

៥.ក្រុមហ៊ុន Samsung មានតម្លៃម៉ាក ១០២,៦២ ពាន់លានដុល្លារ

៤.ក្រុមហ៊ុន Microsoft មានតម្លៃម៉ាក ១៤០,៤៤ ពាន់លានដុល្លារ

៣.ក្រុមហ៊ុន Google មានតម្លៃម៉ាក ១៩១,២២ ពាន់លានដុល្លារ

២.ក្រុមហ៊ុន Amazon មានតម្លៃម៉ាក ២៥៤,១៩ ពាន់លានដុល្លារ

១.ក្រុមហ៊ុន Apple មានតម្លៃម៉ាក ២៦៣,៣៨ ពាន់លានដុល្លារ៕

Most Popular

To Top