ព័ត៌មានអន្តរជាតិ

របកគំហើញ​ បុរាណវិទ្យាថ្មី កំពូលទាំង១០ របស់ប្រទេសចិន នៅឆ្នាំ២០២០

ចិន ៖ របកគំហើញបុរាណ វិទ្យាថ្មីទាំង ១០ របស់ប្រទេសចិន នៅឆ្នាំ ២០២០ ត្រូវបានបង្ហាញ កាលពីពេលថ្មីៗនេះ ត្រូវបានគេដាក់ឈ្មោះថា “ អូស្ការបុរាណវិទ្យាចិន ” ពានរង្វាន់ប្រចាំឆ្នាំ ត្រូវបានគេប្រគល់ ឲ្យចាប់តាំងពីឆ្នាំ ១៩៩០ និងជាព្រឹត្តិការណ៍មួយ ត្រូវបានគេរំពឹងទុកមុនបំផុត ក្នុងការលើកកម្ពស់ការ រកឃើញបុរាណវិទ្យាថ្មីៗ ក្នុងចំណោមសាធារណជន យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ជយលាភីទាំង ១០ បានឈរក្នុងចំណោមបេក្ខជន ២០ បន្ទាប់ពីការវាយតម្លៃចុងក្រោយ ហើយគណៈកម្មការវិនិច្ឆ័យ ចំនួនមនុស្ស ២១ នាក់ ដែលមានអ្នកសិក្សា ខាងបុរាណវិទ្យាថ្នាក់ កំពូលរបស់ប្រទេស ត្រូវបានរៀបចំឡើង ដោយសារព័ត៌មាន វប្បធម៌ចិន “China Cultural Relics News” ។

១.ទីតាំងល្អាង Zhaoguo តំបន់ Gui’an New ខេត្ត Guizhou ៖ Paleolithic ដល់យុគថ្មរំលីង មានអាយុកាល ៤៥.០០០ ទៅ ១២០០០ ឆ្នាំ។ ការរកឃើញនេះផ្តល់ នូវតម្រុយសំខាន់ៗ ដើម្បីសិក្សាពីការរស់នៅ របស់អ្នកប្រមាញ់នៅភាគនិរតី នៃ ប្រទេសចិន នៅ Pleistocene Epoch និងផ្តល់ជូននូវរបកគំហើញមួយ ដែលមានច្រើនក្រៃលែង នៅប្រទេសចិន បង្ហាញពីការប្រើប្រាស់ភ្លើង ដំណាក់កាលដំបូង ។

២.ទីតាំងពំនូកដី Jingtoushan យូយ៉ាង ខេត្តហ្សេជាំង មានអាយុ កាល៨០០០ឆ្នាំ ៖ វាជាអណ្តូងរ៉ែ មានអាយុកាលចំណាស់ ជាងគេបំផុត នៅប្រទេសចិន ដែលបានជីក ហើយក៏ផ្តល់នូវតម្រុយសំខាន់ៗ ដើម្បីសិក្សាពីការផ្លាស់ប្តូរ បរិស្ថាននៅតំបន់ឆ្នេរ ។

៣.តំបន់បេតិកភណ្ឌ Shuanghuaishu ទីក្រុង Gongyi ខេត្ត Henan (មានអាយុកាល ៥.៣០០ ឆ្នាំ)៖ វាគឺជាអគារលំនៅដ្ឋាន កម្រិតខ្ពស់បំផុត នៃពេលវេលា របស់ វារកឃើញ នៅកណ្តាល និងទាបនៃទន្លេលឿង ដែលបំពេញចន្លោះសម្រាប់ ការស្រាវជ្រាវ នៃប្រភពដើម នៃអរិយធម៌ចិន។ ចំណុចលេចធ្លោមួយ ក្នុងចំណោមវត្ថុបុរាណ មិនអាចកាត់ថ្លៃបាន គឺរូបចម្លាក់ថ្មគុជនៃដង្កូវនាង ។

៤.តំបន់បេតិកភណ្ឌ Shizhuang ខេត្ត Zhoukou ឆ្នាំ ២០០០ ដល់ ១៧០០ មុនគ.ស៖ កន្លែងនេះ ជាភស្ដុតាងត្រូវបានគេស្គាល់ដំបូង បង្អស់នៃទីក្រុងជង្រុក ដែលមានកំពែងរឹងមាំ នៅក្នុងប្រទេស ចិន ហើយតាមឯកសារ យោងពិសេស ដើម្បីសិក្សាប្រព័ន្ធគ្រប់គ្រង ដំណាក់កាលដំបូង សម្រាប់ផ្គត់ផ្គង់ម្ហូបនៅចិនបុរាណ ។

៥.ទីបញ្ចុះសព Xuyang ស្រុក Yichuan Luoyang ខេត្ត Henan នៃរាជវង្សចូវខាងកើត ៖ ទីបញ្ចុះសព នេះបង្ហាញ ពីការលាយបញ្ចូលគ្នា នៃពិធីប្រពៃណីរបស់ចិន កណ្តាល និងក្រុមជនជាតិភាគតិចដទៃទៀត នៅភាគខាងលិច នៃប្រទេសចិន នាពេលបច្ចុប្បន្ននេះឆ្លុះបញ្ចាំង ពីរបៀបវប្បធម៌ផ្សេងគ្នា ផ្លាស់ប្តូរជាមួយគ្នានៅពេលមានបរិយាកាស ចម្រុះនៃអរិយធម៌ចិន ។

៦.ទីបញ្ចុះសព Sangsdar Lungmgo តំបន់ Zanda ខេត្ត Ngari តំបន់ស្វយ័តទីបេ សតវត្សរ៍ទី ៤ មុនគ.ស – សតវត្សទី ៧ នៃគ.ស៖ ការរកឃើញ ដ៏សំខាន់ នៃប្រវត្តិសាស្ត្រដំណាក់កាលដំបូង នៃទីបេវាបង្ហាញពីការប្រាស្រ័យ ទាក់ទងញឹកញាប់ក្នុងចំណោមតំបន់ នៅភាគខាងត្បូង នៃភ្នំហិម៉ាឡៃយ៉ា ក៏ដូចជានៅភាគកណ្តាល ប្រទេសចិន និងស៊ីនជាំងសព្វថ្ងៃ ។

៧.រណ្តៅទី ២ នៃតំបន់ Tushan Tomb ខេត្ត Xuzhou ខេត្ត Jiangsu នៃរាជវង្សហានខាងកើត (២៥ ដល់ ២២០)៖ ការរកឃើញព្រះរាជាដ៏អស្ចារ្យមួយ គឺមានសារសំខាន់ខាងការសិក្សា ដ៏អស្ចារ្យសម្រាប់បុរាណវិទ្យាផ្នូរ ខ្មោចនៅក្នុងប្រទេសចិន និងការសិក្សាអំពីការវិវត្ត នៃផ្នូរបុរាណចិន ។

៨.ទីតាំងទីបញ្ចុះសព Shaolingyuan , Xi’an ខេត្ត Shaanxi រយៈពេល នៃព្រះរាជាណាចក្រចំនួន ១៦៖ ផ្នូរដែលមានកម្ពស់ខ្ពស់គ្មាន ទីបញ្ចប់ជាមួយ នឹងកន្លែងលាក់ខ្លួន និងវត្ថុបញ្ចុះសពដ៏សម្បូរបែបបង្ហាញ ពីការលាយបញ្ចូលគ្នា រវាងវប្បធម៌ចិនហាន និងរបស់ជនជាតិផ្សេងៗទៀត។

៩.ទីបញ្ចុះសព Reshui ទីប្រជុំជន Dulan ខេត្តស្វយ័តហៃស៊ីម៉ុងហ្គោលី ទីបេ ខេត្តឈីងហៃរាជវង្សថាង (៦១៨-៩០៧)៖ របកគំហើញថ្មីៗនៅក្នុងផ្នូរ Xuewei No 1 នៅទីតាំងនោះបង្ហាញពីការប្រាស្រ័យទាក់ទង វប្បធម៌រវាងតំបន់ Tang និងតំបន់ផ្សេងទៀតរស់នៅដោយក្រុមជនជាតិ មិនមែនជនជាតិហាន និងផ្តល់នូវតម្រុយអំពីការសិក្សា នៅលើផ្លូវសូត្រ ។

១០.ប្រាសាទ Mopancun ទីប្រជុំជន Tumen ខេត្ត Jilin ដើមសតវត្សរ៍ទី ១៣ ៖ ប្រាសាទដែលបាក់បែក នៅលើភ្នំត្រូវបានបង្ហាញថា ជាទីក្រុងរដ្ឋធានីនៃរបបតំបន់ Dongxia មានតាំងពីជិន (១១១៥-១២៣៤) ដល់យ័ន (១២៧១-១៣៦៨) ៕

Most Popular

To Top