បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រធានាធិបតី អាមេរិកលោក Joe Biden ត្រូវបានគេជឿជាក់ថា នឹងត្រៀមខ្លួនរួច ជាស្រេចហើយ ក្នុងការប្រកាស ថា អាមេរិកនឹងធ្វើការដកទ័ព ទាំងអស់របស់ខ្លួនចេញពីប្រទេស អាហ្គានីស្ថាន នៅត្រឹមថ្ងៃទី១១ខែកញ្ញាខាងមុខនេះ។
ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយមន្ត្រីរបស់រដ្ឋាភិបាល អាមេរិកបានបន្តទៀតថា ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្ត របស់ខ្លួនមានភាពយឺតយ៉ាវ ជាងការកំណត់ទុក ពីលើកមុន ដែលមានត្រឹមតែខែឧសភា ដែលធ្លាប់ធ្វើជាមួយនឹងក្រុម តាលីបង់ ដោយរដ្ឋាភិបាល របស់លោកប្រធានាធិបតី អាណិត្តមុន Donald Trump ។
គួរឲ្យដឹងដែរថា កាលកំណត់ថ្មី លើកនេះគឺត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅចំថ្ងៃខួបលើកទី២០ នៃព្រឹត្តិការណ៍វាយប្រហារ មកលើអគារពាណិជ្ជកម្ម របស់អាមេរិក និងមន្ទីរប៉ង់តាហ្គោន កាលពីឆ្នាំ២០០១ នោះផងដែរ។
លោកប្រធានាធិបតី អាមេរិក Joe Biden ធ្លាប់បានកន្លងមកនិយាយថា កាលកំណត់ត្រឹមថ្ងៃទី១ ខែឧសភា ហាក់ដូចជាប្រញាប់ប្រញ៉ាល់បន្តិច ហើយ ចំពោះអាមេរិក ខណៈដែរ ការប្តេជ្ញាចិត្តរបស់ក្រុម តាលីបង់ចំពោះអាមេរិកនិង អង្គការណាតូ ក៏មិនសូវជាមានប្រសិទ្ធភាពខ្លាំង ពេកដូចគ្នានោះដែរ៕
ប្រែសម្រួល៖ស៊ុនលី