ព័ត៌មានអន្តរជាតិ

លោកស្រី Koike ៖ អូឡាំពិកទីក្រុងតូក្យូ នឹងផ្តល់នូវក្តីសង្ឃឹមឡើងវិញដូចជាការប្រកួត កីឡា១៩២០ បន្ទាប់ពីសង្គ្រាម និងជំងឺផ្តាសាយអេស្ប៉ាញ

តូក្យូ៖ អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បានមានប្រសាសន៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នឹងផ្តល់ក្តីសង្ឃឹមដល់មនុស្សជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ដូចគ្នាការប្រកួត 1920 Antwerp Games បាននាំមនុស្សមកជាមួយគ្នា បន្ទាប់ពីសង្គ្រាមលោកលើកទី ១ និងជំងឺផ្តាសាយអេស្ប៉ាញ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី ៨ ខែសីហា បន្ទាប់ពីពួកគេត្រូវបានរុញ ច្រានមកវិញមួយឆ្នាំដោយសារ តែជំងឺរាតត្បាត COVID-19 ដែលបានសម្លាប់មនុស្សជាង ៣,១ លាននាក់នៅទូទាំងពិភពលោក។ លោក Koike បានប្រាប់ beIN Sports ថា យើងនឹងខិតជិតដល់ការប្រកួតជំនាន់ថ្មីបំផុត នៅពេលមនុស្សជាតិបានទទួលរងនូវការបាត់បង់មនុស្ស យ៉ាងធ្ងន់ធ្ងរដោយមានមនុស្សមួយ ចំនួនបាត់បង់ក្តីសង្ឃឹម។

កាលពីមួយសតវត្សរ៍មុនក្នុងឆ្នាំ ១៩២០ ព្រឹត្តិការណ៍កីឡាអូឡាំពិកត្រូវបានធ្វើឡើងនៅទីក្រុង Antwerp ប្រទេសបែលហ្ស៊ិក ខណៈពិភពលោកមានតែព្រឹត្តិការណ៍ធំៗ២ដែលមនុស្សរាប់លាននាក់បានស្លាប់ គឺសង្គ្រាមលោកលើកទី ១ និងជំងឺគ្រុនផ្ដាសាយអេស្ប៉ាញ។

ក្នុងនាមជាព្រឹត្តិការណ៍កីឡា ពិភពលោកលើកដំបូងត្រូវបានធ្វើឡើង បន្ទាប់ពីមហន្តរាយទាំង២នោះ ការប្រកួត Antwerp បាននាំមកនូវក្តីសង្ឃឹមដល់មនុស្សជាច្រើន។ យើងសង្ឃឹមថា អូឡាំពិកទីក្រុងតូក្យូនឹងបញ្ជូនសារដូចគ្នា និងបង្ហាញថា ជាចំណុចរបត់មួយដែលធ្វើអោយក្តីសង្ឃឹមរបស់ប្រជាជនមានឡើងវិញ។

ខណៈប្រទេសជប៉ុនកំពុងស្ថិត នៅក្នុងរលកនៃការឆ្លងមេរោគឆ្លងមេរោគលើកទី៤ លោកស្រី Koike បានបន្តថា ពួកគេមិនអាចកំណត់លក្ខខណ្ឌ សម្រាប់អនុញ្ញាតឲ្យអត្តពលិកចាក់វ៉ាក់សាំងចូលរួមប្រកួតបានទេ។ វិធីដែលវ៉ាក់សាំងត្រូវបានដោះស្រាយខុសគ្នារវាងប្រទេសមួយ និងប្រទេសមួយ ដូច្នេះគេមិនអាចសន្មត់ថា ការចាក់វ៉ាក់សាំងនឹងចាំបាច់ទេ៕

ដោយ៖លី ភីលីព

Most Popular

To Top