អាមេរិក៖ ការស្រាវជ្រាវថ្មីមួយបានអះអាងថា ការទទួលទានកាកាវមួយកែវពេញមួយថ្ងៃសម្រាប់អាហារសម្រន់ដទៃទៀត អាចជួយមនុស្សធាត់សម្រកទម្ងន់បាន ទោះបីជាពួកគេញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់ ក៏ដោយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
សម្រាប់ការពិសោធន៍មន្ទីរពិសោធន៍ អ្នកស្រាវជ្រាវអាមេរិកបានធ្វើឲ្យសត្វកណ្តុរធាត់ដែលមានជំងឺថ្លើមជាអាហារបំប៉ន នៃម្សៅកាកាវក្នុងរយៈពេល៨សប្តាហ៍។ ទោះបីជាសត្វកណ្តុរស្ថិតនៅក្នុងរបបអាហារមានជាតិ ខ្លាញ់ខ្ពស់ក៏ដោយ ក៏អ្នកជំនាញបានរកឃើញថា ថ្នាំបំប៉នកាត់បន្ថយការខូចខាត DNA និងបរិមាណជាតិខ្លាញ់នៅក្នុងថ្លើម។
វានឹងមានអ្វីជាច្រើនដើម្បីរៀន អំពីគុណប្រយោជន៍សុខភាពរបស់កាកាវ អ្នកស្រាវជ្រាវជឿថា វាអាចរារាំងការរំលាយអាហារជាតិខ្លាញ់ និងកាបូអ៊ីដ្រាតដោយចៀសវាងការឡើងទម្ងន់។ ម្សៅកាកាវជាគ្រឿងផ្សំអាហារពេញនិយម ប្រើជាទូទៅក្នុងការផលិតសូកូឡាក៏សម្បូរទៅដោយជាតិសរសៃ ជាតិដែក និងសារធាតុគីមីផងដែរ។
Phytochemicals គឺជាសមាសធាតុគីមីដ៏មានឥទ្ធិពល មាននៅក្នុងរុក្ខជាតិត្រូវបានគេស្គាល់ថា ជួយប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺដូចជាជំងឺមហារីក ជំងឺវង្វេងវង្វាន់ ជំងឺរលាកសន្លាក់ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
សាស្ត្រាចារ្យ Joshua Lambert មកពីសាកលវិទ្យាល័យ Pennsylvania បាននិយាយថា ការសិក្សាបានបង្ហាញថា ការញ៉ាំសូកូឡាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យជំងឺបេះដូង រំលាយអាហាររួមមានជំងឺ ដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃឈាមបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី ២៕
ដោយ៖លី ភីលីព