ព័ត៌មានអន្តរជាតិ

អវកាសយានិកស្លាប់ ពេលបេសកកម្ម នៅភពព្រះអង្គារអាចកប់លើភពក្រហម បញ្ជូនទៅក្នុងគន្លង ជុំវិញបរិយាកាស ឬស៊ីសាច់ ដោយសមាជិកនាវិកផ្សេងទៀត

មនុស្សប្រហែលជា ២១ នាក់ត្រូវបានបាត់បង់ជីវិត ចាប់តាំងពីបុរសទីមួយបានឡើងកាំជ្រួចហើយបានហោះចូល ទៅក្នុងអវកាសកាលពី៦០ឆ្នាំមុន ប៉ុន្តែនៅពេលភ្នាក់ងារអវកាសរៀបចំសម្រាប់បេសកកម្ម មនុស្សដំបូងទៅកាន់ភពព្រះអង្គារ មនុស្សជាច្រើនប្រាកដថា ចំនួនអ្នកស្លាប់ប្រាកដជាកើនឡើងនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អវកាសយានិកដែលធ្វើដំណើរ ទៅកាន់ភពក្រហម នឹងចំណាយពេលយ៉ាងតិច៧ខែនៅខាងក្នុងយន្តលើផ្លូវ ដែលបានដឹកដោយមនុស្ស ប្រសិនបើពួកគេរស់រានមានជីវិតពីដំណើរទៅកាន់ភពក្រហម ពួកគេនឹងស៊ូទ្រាំនឹងបរិយាកាស ដ៏សែនអាក្រក់នៃពិភពលោកម៉ាទីន។ នៅពេលសមាជិកនាវិកស្លាប់ វាត្រូវចំណាយពេលច្រើនខែ ឬច្រើនឆ្នាំ មុនពេលសាកសពត្រូវបានវិលត្រឡប់ មកផែនដីវិញដោយលើកឡើងនូវសំណួរមួយថា តើមានអ្វីកើតឡើងចំពោះរាងកាយ របស់មនុស្សម្នាក់ដែលបានស្លាប់នៅក្នុងលំហ?
ក្រុមអ្នកជំនាញបានណែនាំ វិធីជាច្រើនដើម្បីបោះចោលរាងកាយរួម ទាំងទៅក្នុងទីជ្រៅ ឬកប់មនុស្សនៅលើភពព្រះអង្គារ ប៉ុន្តែអដ្ឋិធាតុដំបូងចាំបាច់ត្រូវដុតដើម្បីកុំបំពុលដល់ផ្ទៃខាងលើ។ ទោះយ៉ាងណាក៏ដោយ មានសេណារីយ៉ូដ៏អាក្រក់បំផុតមួយត្រូវបានបង្ហាញនៅកន្លែងដែលវីរបុរស នៃលំហអាកាសហូបចុក និងអ្វីដែលអាចបរិភោគបានគឺសាកសពរបស់មិត្តរួមក្រុមដែលបានស្លាប់។

យើងកំពុងឈានចូលយុគសម័យ អវកាសដ៏រំភើបមួយដែលក្តីសង្ឃឹមជាច្រើន នឹងនាំឲ្យមានស្បែកជើងកវែងដំបូង នៅលើភពព្រះអង្គារ។ ទោះយ៉ាងណាក្នុងនាមជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ធ្លាប់បាននិយាយថា ប្រសិនបើអ្នកចង់ទៅភពព្រះអង្គារចូរត្រៀមស្លាប់៕

ដោយ៖លី ភីលីព

Most Popular

To Top