រដ្ឋផ្លរីដា ៖ រ៉ុក្កែត Falcon 9 មានទំហំធំសម្បើម ប្រវែង ២០៧ ហ្វី របស់ ក្រុមហ៊ុនម SpaceX បានរំកិល តទៅកាន់ទីលានបាញ់កាំជ្រួច នៅមជ្ឈមណ្ឌល អវកាស Kennedy ជាកន្លែង ដែលវាត្រូវបានគេកំណត់ថា នឹង យកអវកាសយានិក ចំនួន ៤ នាក់ទៅកាន់ស្ថានីយ៍ អវកាសអន្តរជាតិ (ISS) នៅថ្ងៃទី ២២ ខែមេសា នេះបើយោងតាមការចេញផ្សា យពីគេហទំព័រឌៀលីម៉ែល ។
ពេលវេលាបាញ់បង្ហោះគោលដៅ ពី Launch Complex 39A គឺម៉ោង ៦ និង ១១ នាទីព្រឹកដោយគ្រាប់រ៉ុក្កែត ឈានដល់ ISS ថ្ងៃទី ២៣ ខែ មេសា វេលាម៉ោង ៥ និង ៣០ នាទីព្រឹកក្នុងស្រុក ។ Falcon 9 ដ៏ធំសម្បើមនេះ ត្រូវបានគេយកទៅដាក់ នៅលើរទេះផ្តេក កាលថ្ងៃសុក្រ គឺមួយថ្ងៃបន្ទាប់ ពីអង្គការណាសា និងក្រុមហ៊ុនដែលកាន់កាប់ដោយ Elon Musk បានទទួលនូវការធ្វើដំណើរ ទៅបេសកកម្ម Crew-2 ។
សមាជិកនាវិក គឺ Shane Kimbrough របស់អង្គការ ណាសា និង Megan McArthur រួមជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន Akihiko Hoshide និងលោក Thomas Pesquet របស់ទីភ្នាក់ងារអវកាសអឺរ៉ុប ក៏បានទៅដល់កន្លែងនោះដែរ នៅថ្ងៃនេះដើម្បីមើលយាន នោះធ្វើដំណើរ ។ អង្គការណាសានិយាយថា រ៉ុក្កែតប្រឈមនឹងបញ្ហាបច្ចេកទេសមួយ ដែលបានឃើញអុកស៊ីសែន លើសត្រូវបានផ្ទុក ទៅក្នុងធុងរបស់រ៉ុក្កែត ប៉ុន្តែវិស្វកររំពឹងថា នឹងអាចដោះស្រាយបញ្ហាមុនពេលបើកដំណើរការ ។
Falcon 9 ត្រូវបានគេយកចេញពីកន្លែង សមាហរណកម្មផ្ដេករបស់ខ្លួន នៅការបើកដំណើរការLaunch Complex 39A នៅមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា ក្នុងទីក្រុង Cape Canaveral រដ្ឋផ្លរីដា ។ យានអវកាស SpaceX និង NASA បានទទួលភ្លើងខៀវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបាញ់រ៉ុក្កែត បន្ទាប់ ពីបញ្ចប់ការត្រួតពិនិត្យការត្រៀមខ្លួន ជាស្រេចនៃការហោះហើរ ៕ដោយ៖លី ភីលីព