ព័ត៌មានអន្តរជាតិ

Google​ បង្ហាញពីកន្លែង ចាក់វ៉ាក់សាំង COVID ៖ បច្ចេកវិទ្យាយក្ស បន្ថែមទីតាំងចាក់វ៉ាក់សាំង លើផែនទី ភ្ជាប់អ្នកប្រើប្រាស់ ទៅនឹងភ្នាក់ងារនិម្មិត ដើម្បីកំណត់ ពេលណាត់ជួប

អាមេរិក ៖ ជាមួយនឹងការមកដល់ នៃវ៉ាក់សាំងដែលមានប្រសិទ្ធិភាព ជាច្រើន ក្នុងការប្រយុទ្ធប្រឆាំង នឹងមេរោគ COVID បានផ្លាស់ប្តូរ ទៅរកការចាក់ថ្នាំ ដល់មនុស្សឲ្យបានច្រើន តាមដែលអាចធ្វើទៅបាននោះ ក្រុមហ៊ុន Google បន្ថែមមុខងារ Google Map ដើម្បីឲ្យមានភាព ងាយស្រួល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បានបន្ថែមទីតាំង គេហទំព័រចាក់វ៉ាក់សាំងលើ Google Map និង Search នៅអាមេរិក កាណាដា បារាំង ឈីលី ឥណ្ឌា និងសិង្ហបុរី ក្នុងគោល បំណងជួយពន្លឿន ដំណើរការ ។ អ្នកប្រើប្រាស់គ្រាន់តែវាយបញ្ចូល កន្លែងចាក់វ៉ាក់សាំង ដើម្បីទទួលបានផែនទី ដែលមានម្ជុលដាក់ទីតាំងផ្សេងៗ នៅជិតពួកគេ ដែលផ្តល់ការចាក់ ។

Google AI ក៏កំពុងផ្តល់ថាមពលដល់ “ភ្នាក់ងារនិម្មិត”អាចជួយបុគ្គលម្នាក់ៗឲ្យដឹងថា តើពួកគេមានសិទ្ធិទទួលការ ចាក់វ៉ាក់សាំងកក់ការណាត់ជួប និងអាចទទួលបានការរម្លឹក នៅពេលកាលបរិច្ឆេទជិតមកដល់ ។ ក្រុមហ៊ុនអ៊ីនធើណេត យក្សនេះបានប្រកាសថា ខ្លួនកំពុងឧបត្ថម្ភ ដល់កន្លែងចាក់វ៉ាក់សាំង ដែលលេចចេញនៅទូទាំង សហរដ្ឋអាមេរិក ដោយផ្តោតលើសហគមន៍ងាយរងគ្រោះ និងផ្តល់វ៉ាក់សាំង ការពារCOVID-19 ចំនួន២៥០,០០០ សម្រាប់ប្រទេសកំពុងត្រូវការ ។

លោក Karen DeSalvo ប្រធានផ្នែកសុខភាពនៅ Google Health បានមានប្រសាសន៍ ថា ដូច ដែលយើង បានសិក្សាពាសពេញ ពិភពលោកគ្មាននរណាម្នាក់ មានសុវត្ថិភាព ពីមេរោគCOVID-19រហូតដល់មនុស្ស គ្រប់រូបមាន សុវត្ថិភាពនោះទេ ។ ការចាក់វ៉ាក់សាំង ដល់មនុស្សគ្រប់រូបនៅជុំវិញ ពិភពលោក គឺ ជាកិច្ចការដែលពិបាក ប៉ុន្តែចាំបាច់ណាស់ សម្រាប់មនុស្សជាតិ៕

Most Popular

To Top