ព័ត៌មានអន្តរជាតិ

ប្រទេស ដែលមានកងយោធា មានឥទ្ធិពលបំផុត ទាំង១០ នៅលើពិភពលោក ឆ្នាំ ២០២១

អាមេរិក ៖ Global Firepower ជាអ្នកចាត់ចំណាត់ថ្នាក់ប្រទេស ដែលមាន ឥទ្ធិពលបំផុត លើពិភពលោក ហើយពួកគេបានពិនិត្យ មើលកម្លាំងការពារជាតិ របស់ប្រទេសចំនួន១៣៧ ដើម្បីចងក្រងចំណាត់ថ្នាក់ ដោយផ្អែកលើកត្តាជាច្រើន រួមមានថវិកាយោធា របស់ប្រទេសនីមួយៗ ចំនួន នាវាដឹកយន្តហោះ និងកម្លាំងពលកម្ម ។

ទាំងនេះគឺជាយោធា ដែលមានឥទ្ធិពលបំផុតទាំង១០ នៅលើពិភពលោកឆ្នាំ ២០២១ ៖

១០.ប្រទេសអាល្លឺម៉ង់ មានសមត្ថភាព យោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពល ចំនួន០២០៩៧ ប្រជាជន សរុបចំនួន ៨០.៤៥៧.៧៣៧ នាក់ បុគ្គលិកយោធា សរុបចំនួន ២០៨.៦៤១ នាក់ កម្លាំងយន្តហោះចំនួន ៦១៣ យន្តហោះចម្បាំង ចំនួន ១២២ រថក្រោះប្រយុទ្ធចំនួន ៩០០ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន ៨១ និងថវិកាការពារជាតិ ចំនួន ៤៩,១ ពាន់លានដុល្លារ ។

៩.ប្រទេសតួកគី មានសមត្ថភាព យោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០២០៨៩ ប្រជាជន សរុបចំនួន ៨១.២៥៧.២៣៩ នាក់ បុគ្គលិកយោធា សរុបចំនួន ៧៣៥.០០០ នាក់ កម្លាំងយន្តហោះ ចំនួន ១.០៦៧ យន្ដហោះចម្បាំងចំនួន ២០៧ រថក្រោះប្រយុទ្ធចំនួន ៣២០០ ទ្រព្យសម្បត្តិកងទ័ពជើងទឹកសរុបចំនួន ១៩៤ និងថវិកាការពារជាតិ ៨,៦ ពាន់លានដុល្លារ ។

៨.ចក្រភពអង់គ្លេស មានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.១៧៩៧ ប្រជាជន សរុបចំនួន ៦៥.១០៥.២៤៦ នាក់ បុគ្គលិកយោធា សរុបចំនួន ២៣៣.០០០ នាក់ កម្លាំងយន្តហោះចំនួន ៨១១ យន្តហោះចម្បាំងចំនួន ១២៩ រថក្រោះប្រយុទ្ធ ចំនួន ៣៣១ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន៧៦ នាវាដឹកយន្តហោះ១គ្រឿង និងថវិកាការពារជាតិ ចំនួន ៤៧,៥ ពាន់លានដុល្លារ ។

៧.ប្រទេសបារាំង មានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.១៥៨៤ ប្រជាជន សរុបចំនួន ៦៧.៣៦៤.៣៥៧ នាក់ បុគ្គលិកយោធា សរុបចំនួន ៣៨៨.៦៣៥ នាក់ កម្លាំងយន្តហោះចំនួន ១.២៤៨ យន្ដហោះចម្បាំងចំនួន ២៧៣ រថក្រោះប្រយុទ្ធ ចំនួន ៤០៦ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន១១៨ នាវាដឹកយន្តហោះ៤គ្រឿង និងថវិកាការពារជាតិចំនួន ៤០,៥ ពាន់លានដុល្លារ ។

៦.ប្រទេសកូរ៉េខាងត្បូងមាន សមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់ សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.១៧៦១ ប្រជាជនសរុបចំនួន ៥១.៤១៨.០៩៧ នាក់ បុគ្គលិកយោធាសរុបចំនួន៥.៨២៧.១៥០ នាក់ កម្លាំងយន្តហោះចំនួន ១.៦១៤ យន្ដហោះចម្បាំងចំនួន ៤០៦ រថក្រោះ ប្រយុទ្ធចំនួន ២.៦៥៤ទ្រព្យសម្បត្តិ កងទ័ពជើងទឹក សរុបចំនួន១៦៦ នាវាដឹកយន្តហោះ១គ្រឿង និងថវិកាការពារចំនួន ៣៨,៣ ពាន់លានដុល្លារ ។

៥.ប្រទេសជប៉ុនមានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស៖ចំណាត់ថ្នាក់សន្ទស្សន៍ថាមពលចំនួន ០.១៧០៧ ប្រជាជនសរុបចំនួន ១២៦.១២៨.១៥៦ នាក់ បុគ្គលិកយោធាសរុបចំនួន ៣០៣.១៥៧ នាក់ កម្លាំងយន្តហោះចំនួន ១.៥៧២ យន្តហោះចម្បាំងចំនួន ២៩៧ រថក្រោះប្រយុទ្ធចំនួន ១.០០៤ ទ្រព្យសម្បត្តិកងទ័ពជើងទឹកសរុបចំនួន ១៣១ នាវាដឹកយន្តហោះ៤គ្រឿង និងថវិកាការពារជាតិចំនួន ៤៧ ពាន់លានដុល្លារ ។

៤.ប្រទេសឥណ្ឌា ជាប្រទេស ដែលមានប្រជាជនច្រើនជាងគេ លំដាប់ទី ២ នៅលើពិភពលោក ហើយក៏ជាប្រទេស ស្ថិតនៅលេខ ៤ ក្នុងករណី អំណាចយោធា ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.១០៦៥ ប្រជាជនសរុបចំនួន ១.២៩៦.៨៣៤.០៤២ នាក់ បុគ្គលិកយោធាសរុបចំនួន ៣.៦៦២.៥០០ នាក់ កម្លាំងយន្តហោះចំនួន ២.០៨២ យន្តហោះចម្បាំងចំនួន ៥២០ រថក្រោះប្រយុទ្ធចំនួន ៤.១៨៤ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន ២៩៥ នាវាដឹកយន្តហោះ១គ្រឿង ថវិកាការពារជាតិចំនួន ៥៥,២ ពាន់លានដុល្លារ ។

៣.ប្រទេសចិន មានសមត្ថភាពយោធា បច្ចុប្បន្ន និងឥទ្ធិពលប្រើប្រាស់សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.០៦៧៣ ប្រជាជន សរុប ចំនួន ១.៣៨៤.៦៨៨.៩៨៦ នាក់ បុគ្គលិកយោធាសរុបចំនួន ២.៦៩៣.០០០ នាក់ កម្លាំងយន្តហោះចំនួន ៣.១៨៧ យន្តហោះចម្បាំងចំនួន ១.២២២ រថក្រោះប្រយុទ្ធចំនួន ១៣.០៥០ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន ៧១៤ នាវាដឹកយន្តហោះ១គ្រឿង និងថវិកាការពារជាតិ ចំនួន២២៤ ពាន់លានដុល្លារ ។

២.ប្រទេសរុស្ស៊ី មានសមត្ថភាពយោធា បច្ចុប្បន្ននិងឥទ្ធិពល ប្រើប្រាស់សម្រាប់ប្រទេស ៖ ចំណាត់ថ្នាក់សន្ទស្សន៍ ថាមពលចំនួន ០.០៦៣៩ ប្រជាជន សរុបចំនួន ១៤២.១២២.៧៧៦ នាក់ បុគ្គលិកយោធា សរុបចំនួន ៣.៥៨៦.១២៨ នាក់ កម្លាំងយន្តហោះចំនួន ៤.០៧៨ យន្តហោះប្រយុទ្ធចំនួន ៨៦៩ រថក្រោះប្រយុទ្ធចំនួន ២១.៩៣២ ទ្រព្យសម្បត្តិកងទ័ពជើងទឹកសរុបចំនួន ៣៥២ នាវាដឹកយន្តហោះ១គ្រឿង គ្មានសេវាកម្ម និងថវិកាការពារជាតិ ចំនួន ៤៤ ពាន់លានដុល្លារ ។

១.សហរដ្ឋអាមេរិក មានសមត្ថភាពយោធាបច្ចុប្បន្ន និងឥទ្ធិពល ប្រើប្រាស់ សម្រាប់ប្រជាជាតិសហរដ្ឋអាមេរិក ៖ សម្រាប់សន្ទស្សន៍ ថាមពលចំនួន ០.០៦១៥ ប្រជាជនសរុប ចំនួន ៣២៩.២៥៦.៤៦៥ នាក់ បុគ្គលិកយោធាសរុបចំនួន ២.១៤១.៩០០ នាក់ យន្ដហោះចំនួន ១៣.៣៩៨ យន្តហោះចម្បាំងចំនួន ២.៣៦២ រថក្រោះប្រយុទ្ធចំនួន ៦.២៨៧ ទ្រព្យសម្បត្តិកងទ័ពជើងទឹក សរុបចំនួន៤១៥ នាវាដឹកយន្តហោះ ២៤ គ្រឿង និងថវិកាការពារជាតិ ចំនួន ៧១៦ ពាន់លានដុល្លារ ៕

Most Popular

To Top