អង់គ្លេស ៖ បំណែកអាហារត្រូវបានរកឃើញ នៅក្នុងបង្គន់យុគសម័យមជ្ឈិម ដែលមានអាយុ៨០០ ឆ្នាំ នៅ Oxford បានជួយអ្នកវិទ្យាសាស្ត្របញ្ជាក់ថា សហគមន៍ជ្វីហ្វ នៅយុគសម័យកណ្តាល ចក្រភពអង់គ្លេសបរិភាគ សាច់ជ្រូក ប៉ុន្តែពួកគេរក្សាសាច់គោវិញនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ហេតុការណ៍នេះ ត្រូវបានគេគិតថា មានជាយូរមក ហើយនេះ គឺជាភស្តុតាងជាក់ស្តែងដំបូង បង្អស់រហូតមក ដល់ពេលនេះ នៃរបបអាហារ នៅក្នុងចក្រភពអង់គ្លេស ។ អ្នកវិទ្យាសាស្ត្រមក ពីសាកលវិទ្យាល័យ Bristol និងបុរាណវិទ្យា Oxford បានជីកឃើញបង្គន់នៅសតវត្សរ៍ទី ១២ ត្រូវបានរកឃើញនៅ Oxford Jewish ភាគខាងជើងនៅជុំវិញ St Aldates ។
ក្នុងអំឡុងពេលនៃការជីករក បុរាណវិទូបានរកឃើញរចនាសម្ព័ន សាងសង់ ដោយថ្មត្រូវបានគេស្គាល់ថា ជាបង្គន់ហើយត្រូវបាន ចុះកាលបរិច្ឆេទ នៅចុងសតវត្សរ៍ទី១១ និង ១២ ។ នៅខាងក្នុងបំណែក ពីបង្គន់ក៏ដូចជាផើងធ្វើម្ហូប នៅផ្ទះ អ្នកវិទ្យាសាស្ត្របានរកឃើញភ័ស្តុតាង នៃចំណីអាហាររួមមានទាំងសត្វស្លាប និងសត្វត្រីសារឌីនធំរួម ជាមួយអវត្តមាននៃឆ្អឹងជ្រូក ។
រក្សាអាហារ ចម្រុះ គឺជារបបអាហារ ចំណាស់ជាងគេបំផុត មួយត្រូវបានគេស្គាល់ទូទាំង ពិភពលោក ហើយសម្រាប់ជនជាតិ យូដាដែលបានសង្កេត មើលការរក្សាច្បាប់ នៃរបបអាហារទាំងនេះជាផ្នែកសំខាន់មួយ នៃជីវិតប្រចាំថ្ងៃ។ ការជីករុករកថ្មីៗដោយបុរាណវិទ្យា Oxford បានបង្ហាញភស្ដុតាងសម្រាប់ផ្ទះ២ខ្នងនាមជ្ឈិមសម័យ បានលើកឡើងថា ជាកម្មសិទ្ធិ របស់គ្រួសារជ្វីហ្វ២គ្រួសារ ៕