ព័ត៌មានអន្តរជាតិ

WHO៖ ពិភពលោក នឹងមានការឆ្លងរាលត្បាតជំងឺកូវីដ-១៩ជាសាកលនៅក្នុងអំឡុង ពេលប៉ុន្មានខែខាងមុខ និងស្ថិតក្រោមការ គ្រប់គ្រងបាន

ហ្ស៉ឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថាប្រធានអង្គការសុខភាពពិភពលោក ហៅកាត់(WHO) បានប្រាប់ដល់់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ទី១៩ ខែមេសាថា ពិភពលោកអាចនាំមក នូវការរាតត្បាតរាតត្បាត ជាសកលជំងឺកូវីដ-១៩ ទូទាំងពិភពលោកក្នុងរយៈពេល ប៉ុន្មានខែខាងមុខនេះ ប្រសិនបើ មិនដឹងប្រភពចម្លងជំងឺច្បាស់លាស់ទេនោះ ។

សកម្មជនបំរែបំរួល អាកាសធាតុសកល លោក Greta Thunberg ដែលចូលរួមក្នុងសន្និសីទសារព័ត៌មាន ក្នុងនាមជាភ្ញៀវមកពីប្រទេសស៊ុយអែត បានធ្វើការឆ្លុះបញ្ចាំងពី “ការចាក់វ៉ាក់សាំងជាតិនិយម ” ហើយបានលើកឡើងថា វាមិនសមហេតុផលទេ ដែលប្រទេសអ្នកមានកំពុងផ្តល់ អាទិភាពដល់ពលរដ្ឋវ័យក្មេងរបស់ពួកគេសម្រាប់ការចាក់វ៉ាក់សាំង មុនក្រុមងាយរងគ្រោះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នោះ ។

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការ សុខភាពពិភពលោក មានថ្លែងថា “យើងមានឧបករណ៍ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះឲ្យស្ថិត ក្នុងការគ្រប់គ្រងក្នុងរយៈពេលប៉ុន្មានខែ ប្រសិនបើយើងអនុវត្តវាឲ្យបានជាប់លាប់ និងប្រកបដោយសមធម៌។

ទោះយ៉ាងណា លោកក៏បានសម្តែងការព្រួយបារម្ភចំពោះ “អត្រាប្រកាសអាសន្ន” ដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅក្នុងខ្លួនអ្នកដែលមានអាយុពី២៥-៥៩ឆ្នាំនៅទូទាំងពិភពលោក ដែលអាចបណ្តាលមកពីវីរុសក្លាយពូជបានឆ្លងកាន់តែច្រើន ។

“វាចំណាយពេល៩ខែ កើនដល់ការស្លាប់១លាននាក់ ហើយរយៈពេល២ខែកើនដល់២លាននាក់ និងរយៈពេល៣ខែកើនដល់៣លាននាក់” ។
លោក Tedros បានថ្លែងថា មនុស្សម្នាក់ក្នុងចំណោម៤នាក់ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មានតែមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង៥០០នាក់នៅក្នុងប្រទេសក្រីក្រ បានទទួលការចាក់ថ្នាំបង្ការរោគ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top