ព័ត៌មានអន្តរជាតិ

UN ៖ ពិភពលោក ជិតអស់ពេលវេលា ដើម្បីប្រយុទ្ធប្រឆាំង នឹងវិបត្តិបម្រែបម្រួល អាកាសធាតុ

បរទេស ៖ យោងតាមសេចក្តីប្រកាសមួយ ដោយអង្គការសហប្រជាជាតិ UN កាលពីថ្ងៃចន្ទម្សិលមិញនេះ បាននិយាយថា ពិភពលោកនៅក្នុងឆ្នាំ២០២១ នេះគឺជាពេលវេលា ដើម្បីតស៊ូប្រយុទ្ធប្រឆាំង ព្រមទាំងការពារមនុស្សលោក ចេញឲ្យផុតពីមហន្តរាយ ដ៏ធ្ងន់ធ្ងរដែល
នឹងបង្កឡើងដោយ បញ្ហាបម្រែបម្រួលអាកាសធាតុ ។

នៅក្នុងសេចក្តីប្រកាសនោះផងដែរ យូអិន UN បានព្រមានថា ពេលវេលាមកដល់ពេលនេះ ពិតជាដើរលឿនមែនទែន សម្រាប់កិច្ចការងារប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ ខណៈដែលបញ្ហាកូវីដក៏ហាក់ដូចជា មិនអាចបញ្ឈប់បញ្ហាឥតឈប់ឈរ ដោយសារអាកាស ធាតុនោះបានដូចការរំពឹង
ទុកនោះផងដែរ ។

សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងជាមួយគ្នា នឹងរបាយការណ៍ដ៏សំខាន់មួយ នៅមុនបន្តិចនៃកិច្ចប្រជុំ ស្តីអំពីអាកាសធាតុ ក្រោមវត្តមានរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃព្រហស្បតិ៍នេះហើយ។

គួរឲ្យដឹងដែរថា នៅក្នុងផ្នែកមួយនៃកិច្ចខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងទៅនឹងបញ្ហា អាកាសធាតុលោកប្រធានាធិបតី អាមេរិកបានធ្វើការកោះហៅនិងអញ្ជើញមេដឹកនាំប្រទេស ដែលមានសេដ្ឋកិច្ចធំៗ ប្រមាណជា៤០រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំតាមវិដេអូខលមួយ ដូចដែរបានគ្រោងទុក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top