សៀហៃ ៖ ក្រុមហ៊ុន Nissan Motor Co ដែលកំពុងប្រជែងដើម្បីបង្កើន ប្រាក់ចំណេញ និងកាត់បន្ថយថ្លៃដើមចំ ពេលការលក់ធ្លាក់ ចុះបានបង្ហាញនូវម៉ូដែល X-Trail ស៊េរីថ្មី របស់ខ្លួន ដោយបានប្រកាសយុទ្ធសាស្រ្ត រថយន្តបៃតងសម្រាប់ប្រទេសចិន នៅក្នុងពិព័រណ៍រថយន្តសៀងហៃ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
រថយន្តប្រភេទស្ព័រ X-Trail ត្រូវបានរចនាឡើងវិញ នឹងដាក់បង្ហាញ បន្ទាប់ ពីរថយន្តប្រភេទ SUV មានឈ្មោះថា Rogue បានវាយលុកទីផ្សារ សហរដ្ឋអាមេរិក កាលពីឆ្នាំមុន ចំណែកម៉ូដែល X-Trail ថ្មី នឹងមានលក់នៅក្នុងប្រទេសចិន ក្នុងឆ្នាំនេះ។ រថយន្តថ្មីនេះបំពាក់ដោយម៉ាស៊ីន ប្រើសាំង៣ស៊ីឡាំង ប្រើសាំង ។
ប្រភពមួយ បាននិយាយថា វាអាចប្រឈមនឹងការប្រយុទ្ធឡើង ភ្នំក្នុងការស្វែងរកអ្នកទិញ នៅប្រទេសចិនដែលបច្ចេកវិទ្យា ស្រដៀងគ្នានេះ មិនមានប្រជាប្រិយភាព ។ ប្រភពមួយទៀត បាននិយាយថា យាននោះគឺជាត្រូវតែជោគជ័យ ត្រូវតែឈ្នះរថយន្ត សម្រាប់យើង ហើយប្រភពទាំង២ បាននិយាយក្នុងលក្ខខណ្ឌអនាមិក ពីព្រោះពួកគេមិនត្រូវបានអនុញ្ញាត ឲ្យនិយាយជាមួយអ្នក យកព័ត៌មានទេ ។
បន្ថែមលើការបង្ហាញរថយន្តចិន X-Trailនោះ ប្រធានប្រតិបត្តិការ លោក Ashwani Gupta បានប្រាប់អ្នកយកព័ត៌មានថា យុទ្ធសាស្ត្ររថយន្តបៃតងរបស់ Nissan នៅប្រទេសចិននឹងផ្តោត លើរថយន្តអគ្គិសនី ដោយប្រើម៉ាស៊ីនសាំងមានប្រសិទ្ធភាព និងនៅលើ រថយន្តអគ្គិសនីអាគុយ ។
លោក Gupta ដែលកំពុងថ្លែងទៅកាន់ អ្នកយកព័ត៌មាននៅទីក្រុងសៀងហៃ មកពីប្រទេសជប៉ុនបាននិយាយថា រថយន្ត Nissan ចំនួន ៦ គ្រឿងនឹងត្រូវបានបំពាក់ដោយបច្ចេកវិទ្យាកូនកាត់អេឡិចត្រូនិចនៅឆ្នាំ ២០២៥ ដោយចាប់ផ្តើមពីស៊ីឡាក់នៅចុងឆ្នាំនេះ៕ ដោយ៖លី ភីលីព