ប្រវត្តិសាស្ត្រ : នៅថ្ងៃទី១១ ខែកាលពីក្នុងឆ្នាំ១៩១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំងអង្គការ ពលកម្មអន្តរជាតិ ឬហៅកាត់ថា ILOត្រូវគេបានបង្កើតជាផ្លូវការក្នុងនាម ជាភ្នាក់ងារឯករាជ្យ និងសម្ព័ន្ធភាព នៃប្រជាជាតិទាំងឡាយ។
ការបង្កើតឡើងក្នុងការអំពាវនាវ ដែលនឹងនាំឱ្យមានបទដ្ឋានការងារ សមស្របនិងស្មើភាពគ្នា និងធ្វើឱ្យប្រសើរឡើង នូវស្ថានភាពការងារនិងការរស់នៅរបស់កម្មករ នៅលើពិភពលោកបានចាប់ផ្តើម ឮជាយូរណាស់មកហើយតាំង ពីមុនពេលសង្គ្រាម លោកលើកទី១ បានផ្ទុះឡើងមកម្ល៉េះ។
នៅពេលបដិវត្តន៍ ឧស្សាហកម្មបានវាយលុកពីបារាំង និងចក្រភពអង់គ្លេសនៅទូទាំង តំបន់អឺរ៉ុបក្នុងកំឡុងសតវត្សទី ១៩វាបានផ្លាស់ប្តូរទាំងស្រុងនូវរូបភាពនៃសេដ្ឋកិច្ច និងសង្គមនៅក្នុងទ្វីបនេះ និងក្រោយមកនៅទូទាំងពិភពលោក ។
អង្គការពលកម្មអន្តរជាតិ ដែលបានបង្កើតឡើងនៅ ខែមេសា ឆ្នាំ១៩១៩ នេះគឺជាអង្គការត្រីភាគី ដែលមានសមាជិកពាក់កណ្តាល នៃក្រុមប្រឹក្សាគ្រប់គ្រងរបស់ខ្លួន ជាក្រុមប្រឹក្សា ប្រតិបត្តិ គឺតំណាងរដ្ឋាភិបាលនានា មួយភាគបួនជាតំណាងនិយោជក ហើយមួយភាគបួន ជាតំណាងកម្មករ ៕
ប្រែសម្រួល:ស៊ុនលី