ព័ត៌មានអន្តរជាតិ

អាមេរិក​ ៖ រុស្សីបង្កើនកម្លាំងទ័ព នៅក្បែរព្រំដែន អ៊ុយក្រែន ច្រើនជាងពេលណា ទាំងអស់ ចាប់ពីឆ្នាំ២០១៤មក

បរទេស ៖ អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា ក្រុងមូស្គូគឺកំពុងបង្កើន កម្លាំងទ័ពរបស់ខ្លួន ខ្លាំងមែនទែននៅតាមបណ្តោយព្រំដែន ជាមួយនឹងប្រទេស អ៊ុយក្រែន គិតចាប់តាំងតែពីឆ្នាំ២០១៤ នៅពេលដែលរុស្សី បានលុកលុយតំបន់ Crimea ហើយពណ៍ថា វាគឺជាស្ថានភាព គួរឲ្យព្រួយបារម្ភ ។

ខណៈដែលប្រធាន គោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានលើកឡើងពីតួលេខ នៃទាហានរុស្ស៊ី ដែលអាចមាន ចន្លោះពី ១៥០ ០០០ នាក់ នៅតាមព្រំដែន ជាមួយនឹងអ៊ុយក្រែន មុនពេលដែលតួលេខ នេះត្រូវបានបញ្ជាក់ សាជាថ្មី មកត្រឹមតែ ១០០ ០០០ នាក់វិញ ប៉ុន្តែបើយោង តាមការបញ្ជាក់ ដោយអ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិក លោក John Kirby គឺបានត្រឹមតែបដិសេធ មិនប្រាប់ពីតួលេខ ជាក់លាក់ណាមួយឡើយ ។

តែទោះបី ជាយ៉ាងណាក្តី លោក Kirby បានថ្លែងប្រាប់ ទៅកាន់សន្និសិទកាសែតថា តួលេខនៃយោធារុស្សី នៅទីនោះមានចំនួនច្រើនបំផុត មិនធ្លាប់មានគិត ចាប់តាំង តែពីឆ្នាំ២០១៤ ដែលវាជាលទ្ធផល នឹងបង្កើតទៅអំពើហិង្សា និងការរំលោភបំពាននៅលើទឹកដី និងអធិបតេយ្យភាព របស់អ៊ុយក្រែន។

គួរឲ្យដឹងដែរថា សង្គ្រាមនៅក្នុងតំបន់ Donbass ស្ថិត នៅក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកើតឡើង តាំងតែពីគ្រាដែលរុស្សី ឈា្លនពាននិង លុកលុយ Crimea នោះបានឆក់យកជីវិត មនុស្សប្រមាណជា ១៣ ០០០នាក់ និងមនុស្សប្រមាណជា ១,៥លាននាក់ ត្រូវបានជន្លៀសខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top