ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ អ្នកដែលគេងតិចជាង ៦ម៉ោង ជាប្រចាំក្នុងមួយយប់ អាចបង្កើនហានិភ័យ នៃជំងឺវង្វេងវង្វាន់៣០%

ប៉ារីស ៖ យោងតាមការសិក្សាថ្មីមួយបាន រកឃើញថា ការគេងមិនបានគ្រប់គ្រាន់ អាចបង្កើនហានិភ័យ នៃការវិវត្តទៅជា ជំងឺវង្វេងវង្វាន់ នៅពេលក្រោយ ដោយសារតែពួកគេគេង មិនដល់៦ម៉ោង ទើបប្រឈមនឹងបញ្ហាគ្រោះថ្នាក់បំផុតបែបនេះនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវមក ពីសាកលវិទ្យាល័យប៉ារីសបានវិភាគ ទិន្នន័យស្ទង់មតិលើសុខភាព ជនជាតិអង់គ្លេសចំនួន ៧.៩៥៩ នាក់ចាប់តាំងពីឆ្នាំ ១៩៨៥ រួមទាំងរយៈពេលគេង ដែលត្រូវបានរាយការណ៍ដោយខ្លួនឯង ។ ក្រុមដែលដឹកនាំដោយ Severine Sabia បានរកឃើញថា អ្នកដែលមានអាយុពី ៥០ ទៅ ៧០ ឆ្នាំគេងតិចជាង ៦ ម៉ោងក្នុងមួយយប់មានហានិភ័យខ្ពស់ ៣០ ភាគរយនៃជំងឺវង្វេងវង្វាន់ ។

បើយោងតាមអង្គការ សុខភាពពិភពលោក បាននិយាយថា នៅទូទាំងពិភពលោក មនុស្សប្រហែលជា ៥០ លាននាក់មានជំងឺវង្វេង ហើយមានករណីថ្មីជិត ១០ លានករណីជារៀងរាល់ឆ្នាំ ។ លោក Sabia និយាយ ថា ការគេងអាចមានសារសំខាន់ សម្រាប់សុខភាពខួរក្បាល ក្នុងវ័យកណ្តាលជីវិត ហើយការស្រាវជ្រាវ នាពេលអនាគតអាចកំណត់ថា តើការកែទម្លាប់គេងអាចការពារ ជំងឺវង្វេងបានដែរឬទេ ។
រោគសញ្ញាធម្មតា នៃជំងឺវង្វេងជាការផ្លាស់ប្តូរដំណេក ប៉ុន្តែក្រុមអ្នក ស្រាវជ្រាវ និយាយថា មានភស្តុតាង នៃការគេងមុន ពេលចាប់ផ្តើម មានជំងឺវង្វេងអាចបណ្តាល ឲ្យមានជំងឺនេះ។ ចំពោះការស្រាវជ្រាវនេះ អ្នកស្រាវជ្រាវបានពិនិត្យ ទិន្នន័យប្រមូលបាន ក្នុងរយៈពេល ៣៦ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៨៥ មកលើមនុស្សរាប់ពាន់នាក់ ដែលបានរាយការណ៍ពីទម្លាប់គេង និងរយៈពេលខ្លួនឯង ដោយអ្នកខ្លះពាក់នាឡិកាវាស់ស្ទង់មួយ យប់ដើម្បីបញ្ជាក់ថា នេះគឺជាការប៉ាន់ស្មានត្រឹមត្រូវ ។

យោងទៅតាម Sabia និងសហសេវិក បាននិយាយថា តើការគេងអាច ប៉ះពាល់ដល់ជំងឺ វង្វេងស្មារតីនៅពេលក្រោយ នៅតែជាប្រធាន បទនៃការជជែកវែកញែក ។ ពួកគេបានរកឃើញថា ជំងឺវង្វេង ត្រូវបានគេដឹងថា មានឥទ្ធិពលលើវដ្ត នៃការគេង ប៉ុន្តែទំហំនៃការគេងនៅពេល មនុស្សពេញវ័យត្រូវបានផ្សារ ភ្ជាប់ជាមួយនឹងជំងឺវង្វេង មិនច្បាស់លាស់ ៕ដោយ៖លី ភីលីព

Most Popular

To Top