ព័ត៌មានអន្តរជាតិ

ក្រិកចុះកិច្ចព្រមព្រៀង កំចីយកប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ទៅឲ្យអារ៉ាប៊ីសាអូឌីត

បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេសនៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសក្រិកនិងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់កិច្ចព្រមព្រៀងខ្ចីយកប្រព័ន្ធមស៊ីលការពារដែនអាកាស Patriot ដើម្បីអាចឲ្យប្រទេសនៅអារ៉ាប់មួយនេះអាច យកទៅប្រើប្រាស់ ក្នុងការការពារទីតាំងផលិតថាមពលរបស់ខ្លួន។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយ រដ្ឋមន្ត្រីការប្រទេសក្រិកលោក Nikos Dendias នៅក្រោយនៃការបញ្ចប់ទៅកិច្ចប្រជុំ ពិភាក្សាគ្នាដែលមានភាគីផ្សេងទៀតដូចជាលោករដ្ឋមន្ត្រីការពារជាតិក្រិក Nikos Panagiotopoulos និងលោករដ្ឋមន្ត្រីការបរទេស
អារ៉ាប៊ីសាអូឌីត Faisal bin Farhain ផងដែរនៅក្នុងទីក្រុង Riyadh។

លោក Dendias បានក៏បានថ្លែងដែរថាប្រព័ន្ធការពារដែនអាកាសមួយនេះនឹងត្រូវដឹកជញ្ជូនមកដល់អារ៉ាប៊ីសាអូឌីតហើយក្រៅពីនោះក៏នឹង មានសកម្មភាពផ្សេងទៀតដែលជាផ្នែកមួយនៃកិច្ចពរមព្រៀង ជាមួយនឹងក្រុមប្រឹក្សាសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសនៅឈូងសមុទ្រ Gulf
ផ្សេងទៀតផងដែរ។

ប្រព័ន្ធការពារមីស៊ីលដែលជាផលិតផលរបស់អាមេរិកមួយនេះនឹងត្រូវប្រើប្រាស់សម្រាប់ការពារទីតាំងផលិតថាមពលរបស់អារ៉ាប៊ីសាអូឌីតដែលកន្លងមក តែងតែត្រូវបានរងការវាយប្រហារដោយក្រុមឧទ្ធាម Houthi​គិតចាប់តាំងតែពីឆ្នាំ២០១៥៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top