បរទេស ៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានស្នើផ្តល់ពង្រឹង សហប្រតិបត្តិការ ជាមួយប្រទេសកូរ៉េខាងជើង ស្របពេល ដែលប្រទេសទាំងពីរ អាចនឹងបន្តជំនួញ ទំនិញសំខាន់ៗ នេះបើតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។
ក្រសួងការបរទេស របស់ទីក្រុងប៉េកាំង បាននិយាយនៅក្នុងសន្និសីទ កាសែតមួយថា ប្រទេសចិនបានផ្តល់ឲ្យទីក្រុងព្យុងយ៉ាង ផ្តល់សញ្ញាដ៏ខ្ពង់ខ្ពស់ សម្រាប់វិធីសាស្ត្ររបស់ខ្លួន ចំពោះមេរោគកូរ៉ូណា។
លោក Wang Wenbin បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសចិននិងប្រទេសកូរ៉េខាងជើង គឺជាប្រទេសជិតខាង ដ៏ជិតស្និទ្ធ ដែលមានតម្រូវការ សម្រាប់ការផ្លាស់ប្តូរគ្នា នូវសេដ្ឋកិច្ច និងជំនួញតាមធម្មតា”។
លោកបានបន្តថា “ប្រទេសចិនគោរពវិធានការ ប្រឆាំង ការរាតត្បាតជម្ងឺ របស់កូរ៉េខាងជើង និងត្រៀមលក្ខណៈដើម្បីធ្វើឲ្យប្រសើរឡើង នូវការដោះដូរគ្នានិងសហប្រតិបត្តិការ ជាមួយប្រទេស ដោយផ្អែកលើការធានា សុវត្ថិភាពក្នុងបរិបទជម្ងឺកូវីដ១៩”។
គួរបញ្ជាក់ថា ទិន្នន័យពន្ធគយចិនសម្រាប់ខែមីនា បានបង្ហាញថា ប្រទេសកូរ៉េខាងជើង បាននាំចូលទំនិញជាង១២,៩លានដុល្លារ ពីប្រទេសចិន គឺជាចំនួនកើនឡើងពី៣.០០០ដុល្លារនៅក្នុងខែកុម្ភៈ ៕ ប្រែសម្រួល៖ប៉ាង កុង