ព័ត៌មានអន្តរជាតិ

NASA និង SpaceX នឹងបាញ់បង្ហោះ អវកាសយានិកពីទីភ្នាក់ងារ ៣ផ្សេងគ្នា ទៅ ISS នៅសប្តាហ៍នេះ ជាលើកដំបូង ក្នុងរយៈពេលជិត២០ឆ្នាំ

អាមេរិក ៖ ទីភ្នាក់ងារអវកាសអាមេរិក ណាសា “NASA” បាននិយាយថា ក្រុមហ៊ុនអវកាស SpaceX នឹងបាញ់បង្ហោះ អវកាសយានិកចំនួន ៤ នាក់ពីទីភ្នាក់ងារចំនួន៣ផ្សេងគ្នា ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ដ៏ចង្អៀតមួយនៅថ្ងៃនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

នេះជាបេសកកម្មលើកទី ២ ចាប់តាំងពីការហោះហើរ របស់អវកាសយានិក បានចាប់ផ្តើមពីដីអាមេរិក ហើយការបាញ់បង្ហោះ របស់ណាសាលើកដំបូង ជាមួយទីភ្នាក់ងារចំនួន៣ផ្សេងគ្នា ក្នុងរយៈពេលជិត ២០ ឆ្នាំ ។ សម្រាប់បេសកកម្ម Crew-2 ត្រូវបានគ្រោងធ្វើនៅម៉ោង ១១ និង ១១ នាទីថ្ងៃទី ២២ ខែមេសាពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសានៅរដ្ឋផ្លរីដា ដោយមានអវកាសយានិក អង្គការណាសាចំនួន២ នាក់ អវកាសយានិក ESA ១នាក់ និងអវកាសយានិក JAXA ១ នាក់ ។

បេសកកម្មនេះ មានការចូលរួមពី Shane Kimbrough និង Megan McArthur មកពីអង្គការអវកាសណាសារួមជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) Akihiko Hoshide របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ទាំងអស់បានហោះ ទៅទីអវកាសពីមុន។ ការហោះហើរនៅថ្ងៃព្រហស្បតិ៍នេះ នឹងប្រើរ៉ុក្កែតធ្វើឡើងវិញ ដែលត្រូវបានប្រើក្នុងបេសកកម្ម Crew-1 ហើយ Crew Dragon នឹងដូចគ្នានឹង ត្រូវបានប្រើក្នុងបេសកកម្ម សាកល្បងដែរ។
អវកាសយានិកចុងក្រោយ ដែលមកពីទីភ្នាក់ងារ អវកាសចំនួន៣ផ្សេងគ្នាត្រូវបានបាញ់ ចេញពីទឹកដីអាមេរិកគឺនៅឆ្នាំ ២០០២ នៅលើយានអវកាសអវកាស Endeavour នេះពួកគេបានបាញ់ បង្ហោះនៅលើអវកាស SpaceX Crew Dragon Endeavour ។ ក្រុមហ៊ុន SpaceX របស់ Elon Musk បានបង្កើតខ្លួន ជាអ្នកផ្តល់ការដឹកជញ្ជូន ដែលអនុគ្រោះដល់អង្គការ NASA ខណៈទីភ្នាក់ងាររង់ចាំ Starliner មានបញ្ហារបស់ក្រុមហ៊ុន Boeing ធ្វើការសាកល្បងសំខាន់ៗ ៕ដោយ៖លី ភីលីព

Most Popular

To Top