ព័ត៌មានអន្តរជាតិ

ផែនការអាកាសធាតុ របស់ Joe Biden អាចធ្វើឲ្យប៉ះពាល់ ដល់របៀបរស់នៅ ការបរិភោគ បើកបរ និងកម្ដៅផ្ទះរបស់ជនជាតិ អាមេរិកសព្វថ្ងៃ

អាមេរិក ៖ ផែនការប្រកបដោយមហិច្ឆតា របស់ប្រធានាធិបតី Joe Biden ក្នុងការកាត់បន្ថយការបំភាយ ផ្ទះកញ្ចក់ពី ៥០ ទៅ ៥២ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ អាចជំរុញឲ្យមានការផ្លាស់ប្តូរ ដោយកំណត់អ្នកឲ្យ ហូបប៊ឺហ្គឺ តែមួយក្នុងមួយខែ ចំណាយ៣៥,០០០ ដុល្លារ ក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់ ក្នុងការបង់ពន្ធ បង្ខំឲ្យអ្នកចំណាយ ៥៥,០០០ ដុល្លារ លើរថយន្តអគ្គិសនី និងការងារ របស់ជនជាតិអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

លោក Biden បានប្រកាសពីគោលដៅកាត់បន្ថយ ការបំភាយឧស្ម័ន នៅឆ្នាំ ២០៣០ បើប្រៀបធៀបនឹងឆ្នាំ២០០៥ នៅពេលចាប់ផ្តើម កិច្ចប្រជុំកំពូល អាកាសធាតុរយៈពេល២ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ។ លោកបានប្តេជ្ញាថា ផែនការនេះនឹងធ្វើឲ្យសហរដ្ឋអាមេរិក ស្ថិតលើមាគ៌ា នៃការបំភាយឧស្ម័នសូន្យ នៅមិនលើសពីឆ្នាំ ២០៥០ នឹងបង្កើតការងារ និងជំរុញសេដ្ឋកិច្ច ។

ប៉ុន្តែលោកមិនទាន់ បានបង្ហាញព័ត៌មាន លម្អិតណាមួយច្បាស់អំពីថា តើផែនការ បែបនេះនឹងជះឥទ្ធិពល ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ អាមេរិក សាមញ្ញយ៉ាងដូចម្តេចទេ ។ លោកក៏មិន បានកំណត់តម្លៃ សម្រាប់ការកាត់បន្ថយ ការសាយភាយដែរ ។
ផែនការនេះ បានបង្កឲ្យមានការរិះគន់ ពីសាធារណរដ្ឋ និងអ្នកជំនាញខាង ឧស្សាហកម្ម អះអាងថា វាមិនមាននិរន្តរភាព ក្នុងរយៈពេលវែងហើយ នឹងធ្វើឲ្យការងារមានហានិភ័យ ព្រមទំាងបង្កឲ្យមានការដំឡើងពន្ធសម្រាប់ជនជាតិអាមេរិក ។ ខណៈលោក Biden មិនបានបង្ហាញព័ត៌មានលម្អិត អំពីជីវិតរបស់ជនជាតិអាមេរិក អ្នកជំនាញនឹងការសិក្សាថ្មីៗ បានដាក់ចេញនូវអ្វី ដែលត្រូវការផ្លាស់ប្តូរនៅឆ្នាំ ២០៣០ ដើម្បីឈានដល់គោលដៅ៕ ដោយ៖លី ភីលីព

Most Popular

To Top