ព័ត៌មានអន្តរជាតិ

កុំខកខាន ព្រះច័ន្ទពណ៌ផ្កាឈូក ! Supermoon នឹងធ្វើឲ្យមានពន្លឺ ថ្ងៃនៅលើមេឃនា ថ្ងៃច័ន្ទដោយ ពន្លឺភ្លឺជាង៣០% និងធំជាង១៤ ភាគរយ

អាមេរិក ៖ ព្រះចន្ទពេញវង់ដ៏កម្រមួយ ត្រូវបានគេបង្ហាញ ឲ្យបានឃើញនៅលើមេឃ ពេលយប់ថ្ងៃច័ន្ទទី ២៦ ខែមេសា ឆ្នាំ២០២១ នឹងក្លាយជាថ្ងៃមួយដ៏អស្ចារ្យ និងពិសេសបំផុត នៅឆ្នាំនេះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ព្រះចន្ទពេញលេញ ដ៏កម្រត្រូវបានដាក់ឈ្មោះថា “ព្រះច័ន្ទពណ៌ផ្កាឈូក” ឬ Supermoon នេះនឹងមានពន្លឺភ្លឺជាង ៣០ ភាគរយ និងធំជាង ១៤ ភាគរយនៃព្រះច័ន្ទ ពេញលេញ ប៉ុន្តែកុំសង្ឃឹមថា ផ្ទៃជុំវិញ ព្រះច័ន្ទ មានពន្លឺពណ៌ផ្កាឈូក ។ ឈ្មោះនេះកើតចេញពីផ្ការីក នៅនិទាឃរដូវដើម នៃផ្កាជាក់លាក់ ដែលមានដើមកំណើត នៅអាមេរិកខាងជើង និងភាគខាងកើត ជាទូទៅត្រូវបានគេស្គាល់ថា ជាផ្កាផ្លុំ ប៉ុន្តែត្រូវបានគេសំដៅ ទៅលើពណ៌ផ្កាឈូក ។

ព្រះច័ន្ទពេញវង់ មួយនេះ ដែលជាដំណើរទីមួយ នៃមហាសំណាងទាំង២ ក្នុងឆ្នាំនេះនឹងអាចមើលឃើញ បន្ទាប់ពីថ្ងៃលិចហើយឈាន ដល់ចំណុចកំពូល នាវេលាម៉ោង ១១ និង ៣២ នាទី រសៀល ។ Super moon ទី២ ត្រូវបានកំណត់នៅថ្ងៃទី ២៦ ខែឧសភា ដែលធ្វើឲ្យគូនេះជិតបំផុត នឹងបង្ហាញខ្លួននៅឆ្នាំនេះ ។

នៅថ្ងៃច័ន្ទ ព្រះចន្ទនឹងលេចឡើង ពេញរយៈពេលជិត៣ថ្ងៃ ក្នុងពេលតែមួយម៉ោង ១១ និង ៣២ នាទីល្ងាចដោយចាប់ផ្តើម ពីថ្ងៃអាទិត្យរហូតដល់ព្រឹកថ្ងៃពុធ ប៉ុន្តែវានឹងមានពន្លឺភ្លឺចែងចាំងពេញមួយល្ងាចថ្ងៃច័ន្ទ ។ នៅទីក្រុងញូវយ៉ក ព្រះច័ន្ទរះ ត្រូវបានគ្រោងធ្វើនៅម៉ោង ៧៖ ២៤ ល្ងាច ET និងផ្កាយរណបធម្មជាតិ របស់ផែនដីនឹងកំណត់ប្រហែល ១១ ម៉ោងក្រោយមក ៕ដោយ៖លី ភីលីព

Most Popular

To Top