ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Jaguar Land Roverប្រកាសផ្អាកការ ផលិតដោយសារកង្វះ បន្ទះឈីបជាផ្លូវការ

ឡុង ៖ ក្រុមហ៊ុន Jaguar Land Rover បាននិយាយថា ខ្លួននឹងផ្អាកការផលិត នៅរោងចក្រចំនួន ២ របស់សហរដ្ឋអាមេរិក ដែលបានក្លាយជាក្រុមហ៊ុនផលិត រថយន្តចុង ក្រោយបង្អស់ ដែលបានរងគ្រោះ ដោយសារកង្វះខាតមីក្រូ ឬបន្ទះឈីបយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

យីហោរថយន្តប្រណីត របស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តី ថ្លែង ការណ៍មួយថា ដូចជាក្រុមហ៊ុនផលិត រថយន្តដទៃទៀត ដែរបច្ចុប្បន្នយើងកំពុងជួបប្រទះ នូវការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់នារដូវ COVID-19 ចំណែកកង្វះខាតនេះ កំពុងជះឥទ្ធិពលទៅលើកាល វិភាគផលិតកម្ម និងសមត្ថភាពរបស់យើង ដើម្បីឆ្លើយតបនឹងតម្រូវការសកល សម្រាប់រថយន្តមួយចំនួនរបស់យើង ។

ក្រុមហ៊ុនបានឲ្យដឹងថា ផលិតកម្មនឹងត្រូវបញ្ឈប់ ក្នុងរយៈពេលកំណត់ ចាប់ពីថ្ងៃចន្ទនៅរោងចក្រ Halewood របស់ខ្លួនក្បែរ Liverpool និងនៅរោងចក្រ Castle Bromwich ក្បែរ Birmingham ភាគកណ្តាលប្រទេស អង់គ្លេស ។ រោងចក្រ Halewood ផលិតម៉ូដែល XE, XF និង F-type របស់ Jaguar ហើយរោងចក្រខាស Bromwich ផលិតនូវ Land Land Rover Discover Sport និង Range Rover Evoque ។

ការប្រកាស នេះ គឺជាការបង្ហាញ ចុងក្រោយ ដើម្បីបង្ហាញពីបញ្ហាប្រឈម នៃកង្វះខាតបន្ទះឈីប ដែលកំពុងកើនឡើង ដល់ឧស្សាហកម្មរថយន្តពិភពលោក កំពុងផលិតយាន ដែលកំពុង ចាប់ផ្តើមស្រដៀង នឹងកុំព្យូទ័រនៅលើកង់ ។

ក្រុមហ៊ុន General Motors និង Ford បាននិយាយ កាលពីដើមខែនេះ ថា ពួកគេត្រូវបានគេបង្ខំ ឲ្យកាត់បន្ថយ ផលិតកម្មនៅរោងចក្រអាមេរិក ខាងជើងរបស់ពួកគេ ដោយសារ តែមានការរឹតបន្តឹងការផ្គត់ផ្គង់បន្ទះឈីប ។ ក្រុមហ៊ុនផ្សេងទៀត ដូចជា Fiat Chrysler ក៏ដូចជា Stellantis, Volkswagen, Nissan និង Honda ក៏រងការប៉ះទង្គិចយ៉ាងខ្លាំង ដោយសារកង្វះខាតអេឡិចត្រូត ៕

Most Popular

To Top