ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ការជក់បារី និងកញ្ឆា ធ្វើឲ្យចក្ខុវិស័យថយចុះ ដោយការផ្លាស់ប្តូរមុខងារ សំខាន់ៗ ដូចជាសមត្ថភាព ក្នុងការផ្តោតអារម្មណ៍ និងភាពងឿងឆ្ងល់

អេស្ប៉ាញ ៖ ប្រហែលជា ៩០ ភាគរយនៃអ្នកប្រើប្រាស់កញ្ឆា និងជក់បារី និយាយថា ថ្នាំនេះមិនធ្វើឲ្យប៉ះពាល់ ដល់ចក្ខុវិស័យរបស់ពួកគេទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Granada បានធ្វើការសិក្សា ថ្មីមួយ បានរកឃើញថា ការនិយាយបែបនេះ វាផ្ទុយស្រឡះតែម្តង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមមួយ នៅសាកលវិទ្យាល័យ Granada បានកំណត់ការជក់កញ្ឆា បានផ្លាស់ប្តូរមុខងារសំខាន់ៗ នៃចក្ខុវិស័យដែលអាច ធ្វើឲ្យមនុស្សពិការភ្នែក និងជាការគំរាមកំហែង នៅពេលបើកបរ ។ ការសាកល្បង មើលឃើញ ដោយអ្នកប្រើកញ្ឆា ៣១ នាក់ បានបង្ហាញបន្ទាប់ពីការប្រើប្រាស់ ទិដ្ឋភាពជាក់ស្តែង ដូចជាសូរស័ព្ទភាព ប្រែប្រួលពន្លឺចក្ខុវិស័យបីវិមាត្រ (ស្ត្រូបស៊ីស) សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងចក្ខុវិស័យរស្មីកាន់តែអាក្រក់ទៅ ៗ ។
ការរកឃើញនេះផ្ទុយ នឹងការសិក្សាដែលបង្ហាញថា ការប្រើប្រាស់កញ្ឆា អាចព្យាបាលជំងឺភ្នែកដូចជាជំងឺដក់ទឹកក្នុងភ្នែក។ ទោះបីជាការសិក្សាថ្មីៗនេះ ត្រូវបានធ្វើឡើងជាមួយក្រុមអ្នកចូលរួម មួយក្រុមតូចនៅប្រទេសអេស្ប៉ាញ ក៏ដោយ ក៏មានអ្នកផ្សេងទៀតដែលបានធ្វើការសន្និដ្ឋាន ស្រដៀងគ្នានេះដែរ។
សម្រាប់ការងារចុង ក្រោយបុរស ២០ នាក់ និងស្រី ១១ នាក់ ដែលមានអាយុពី ១៩ ទៅ ៤៣ ឆ្នាំ ត្រូវបានគេប្រើដែលទាំងអស់នេះ ជាអ្នកប្រើប្រាស់ថ្នាំជក់។ ក្រុមនេះបានចូល រួមធ្វើតេស្តិ៍ មើលឃើញ នៅពេលពួកគេមិន បានប្រើប្រាស់ថ្នាំហើយ បន្ទាប់ពីជក់បារីអនុញ្ញាត ឲ្យអ្នកស្រាវជ្រាវមើលថា តើចក្ខុវិស័យត្រូវ បានផ្លាស់ប្តូរ នៅពេលស្ថិតក្រោមឥទ្ធិពល ។

លទ្ធផលបានបង្ហាញថា បន្ទាប់ពីការប្រើប្រាស់រួចទិដ្ឋភាព ដែលមើលឃើញដូចជាភាព មើលឃើញជាក់ស្តែងភាពផ្ទុយគ្នា ចក្ខុវិស័យបីវិមាត្រ (ស្តេរ៉េអូ) សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងពន្លឺរស្មីកាន់តែអាក្រក់ទៅ ៗ ៕

Most Popular

To Top