បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សយានៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសរុស្សី គឺបានចាប់ផ្តើមធ្វើ សមយុទ្ធយោធារបស់ខ្លួនហើយ ក្នុងទ្រង់ទ្រាយធំ ស្ថិតនៅក្នុងតំបន់ Crimea ក្នុងពេលដែលស្ថានភាពតានតឹង នៅតែបន្តនៅឡើយជាមួយនឹងអ៊ុយក្រែន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយក្រសួងការពារជាតិ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការពារ Sergei Shoigu ក៏បានធ្វើដំណើរអញ្ជើញមកដល់ទីតាំង ធ្វើសមយុទ្ធផងដែរ ដោយមានការចូលរួមពីសំណាក់កងទ័ព នៃតំបន់ភាគខាងត្បូង នៃប្រទេស។
គួរឲ្យដឹងដែរថា សមយុទ្ធយោធានេះត្រូវបានចូលរួម ពីសំណាក់កងកម្លាំងយោធា សរុបជាង ១ម៉ឺននាក់ អាវុធយុទ្ធភ័ណ្ឌតូចធំ ជាង១២០០ព្រមទាំងនាវាចម្បាំង៤០គ្រឿង និងនាវាជំនួយ២០គ្រឿងផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី