ព័ត៌មានអន្តរជាតិ

ក្រុមជំនាញការរបស់ WHO ចង់បានទិន្នន័យ បន្ថែមបញ្ជាក់ពីករណី កកឈាមនៅពេល ប្រើវ៉ាក់សាំង AstraZeneca ក្រៅពីបណ្តាប្រទេសនៅអឺរ៉ុប

ហ្សឺណែវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ក្រុមប្រឹក្សាផ្តល់យោបល់ វ៉ាក់សាំង របស់អង្គការ សុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវសុំ ឲ្យផ្តល់ទិន្នន័យបន្ថែមទៀត ទៅលើឧប្បត្តិហេតុ ដែលបង្កឲ្យមានការកកឈាម ដល់ពលរដ្ឋដែលទទួលបានការចាក់ វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ AstraZeneca ក្រៅពីបណ្តាប្រទេសនៅអឺរ៉ុប ។

ក្រុមអ្នកជំនាញផ្នែកប្រឹក្សា យុទ្ធសាស្ត្ររបស់អង្គការ សុខភាពពិភពលោក ហៅកាត់ (SAGE) ស្តីពីការចាក់ថ្នាំបង្ការ បានធ្វើបច្ចុប្បន្នភាពការណែនាំ របស់ពួកគេស្តីពីការប្រើប្រាស់ថ្នាំ ការពារមេរោគ AstraZeneca ដោយសរសេរឡើងវិញ នូវផ្នែកនៃការប្រុងប្រយ័ត្ន ចំពោះទិន្នន័យពីអឺរ៉ុបស្តីពីការកកឈាម ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “អង្គការសុខភាពពិភពលោក បន្តគាំទ្រដល់ការសន្និដ្ឋានថា អត្ថប្រយោជន៍នៃវ៉ាក់សាំងទាំងនេះ មានច្រើនជាងហានិភ័យ” ។

គួររំលឹកថា កាលពីថ្ងៃទី០៧ ខែមេសា SAGE បាននិយាយថា ការផ្សារភ្ជាប់គ្នារវាងការការពារ ឈាមកក និងការកកឈាមរបស់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca គឺអាចជឿទុកចិត្តបាន ប៉ុន្តែមិនបានបញ្ជាក់ទេ ដែលគូសបញ្ជាក់ថា ការកើតឡើង ដែលកើតឡើង គឺកម្រមានណាស់ ។

យោងតាមភស្តុតាង ដែលបានមកពីកម្មវិធីចាក់វ៉ាក់សាំង ដែលកំពុងបន្តពួកគេបានធ្វើបច្ចុប្បន្នភាព អនុសាសន៍របស់ពួកគេលើថ្នាំ AstraZeneca ដែលកំពុងត្រូវបានដាក់ពង្រាយ នៅលើទឹកដីចំនួន១៥៧ប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top