ព័ត៌មានអន្តរជាតិ

អ្នកជំនាញព្រមាន​ ៖ ការប្រើកម្មវិធី មិនល្អអាចឲ្យ គេវាយប្រហារលើអ្នក លួចរូបថត និងសាររបស់អ្នកកើនឡើង ៩៣ ក្នុងពេលចាក់សោរ

អង់គ្លេស ៖ ក្រុមអ្នកជំនាញបានព្រមានថា ការប្រើប្រាស់កម្មវិធី ដែលអនុញ្ញាតឲ្យអ្នកដទៃ វាយប្រហារ តាមដានអ្នក ហើយលួចយករូបថតផ្ទាល់ខ្លួន និងសារឯកជន របស់អ្នកបានកើន ឡើង ៩៣ ភាគរយចាប់តាំងពីការចាក់សោការពារ មេរោគឆ្លងលើកដំបូង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

សូហ្វវែររបស់ក្រុមហ៊ុនសន្តិសុខ Avast បានរកឃើញថា អ្នកប្រើប្រាស់ជាង ៤.៥៨៥ នាក់នៅចក្រភពអង់គ្លេស មានកម្មវិធីដែលអាច ធ្វើចារកម្មលើពួកគេ និងលួចព័ត៌មានដែលគេស្គាល់ថា ជា Spy ware និង Stalkerware ។ អ្នកប្រើប្រាស់អន្តរជាតិ ផ្នែក សុវត្ថិភាព Avast ចំនួន ១៦៥.០៤៩ នាក់ បានដំឡើងកម្មវិធីទាំងនេះ នៅចន្លោះខែមករា និងកុម្ភៈឆ្នាំនេះ ពោលគឺកើនឡើង ៩៣ ភាគរយ ក្នុងពេលតែមួយក្នុងឆ្នាំ ២០២០ ។

Stalkerware គឺជាផ្នែកមួយ នៃកម្មវិធីឥតសីលធម៌ដែលធ្វើឲ្យមនុស្ស តាមដានទីតាំងរបស់នរណាម្នាក់ ដោយគ្មានការយល់ព្រមពី ជនរងគ្រោះ។ ជារឿយៗវាត្រូវបានតំឡើង ដោយដៃគូច្រណែន អតីតដៃគូ ឬមនុស្សផ្សេងទៀត ដែលមានសិទ្ធិចូលប្រើឧបករណ៍ ។ វាផ្តល់ឲ្យជនល្មើសអាច ចូលមើលរូបថតផ្ទាល់ខ្លួន វីដេអូ អ៊ីម៉ែល អត្ថបទ និងទំនាក់ទំនងកម្មវិធីដូចជា WhatsApp និង Facebook ក៏ដូចជាការលួចស្តាប់តាមទូរស័ព្ទ និងថតសំឡេងការសន្ទនាពីចម្ងាយ ។

លោក Jaya Baloo ជាប្រធានភ្នាក់ងារសន្តិសុខព័ត៌មាន Avast បាននិយាយថា ការកើនឡើងនៃប្រភេទកម្មវិធីទាំងនេះ បង្កការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារពួកវាស្ថិតជាទម្រង់ នៃការរំលោភបំពានបច្ចេកវិទ្យាលើ សេរីភាពរាងកាយ និង តាមអ៊ីនធើណេត របស់ជនរងគ្រោះ ។ យោងតាមលោក Baloo បានឲ្យដឹងថា Stalkerware ជារឿយៗត្រូវបានតំឡើងជាសម្ងាត់ នៅលើទូរស័ព្ទដៃ ដោយមិត្តភ័ក្ត្រ ប្តីប្រពន្ធច្រណែនគ្នា និងអតីតដៃគូ ។

កម្មវិធីប្រភេទនេះតាមដាន ទីតាំងរាងកាយ របស់ជនរងគ្រោះ ឃ្លាំមើលគេហទំព័រដែលបានចូលទស្សនាការហៅទូរស័ព្ទ និងការផ្ញើសារ ។ លោកបន្ថែមថា អ្នកវាយប្រហារ ប្រើវា ដើម្បីបំផ្លាញសេរីភាពអ៊ីនធើណេត របស់មនុស្ស និងសេរីភាពបុគ្គល ចំណែក Avast បាននិយាយថា គួរឲ្យព្រួយបារម្ភការកើនឡើងនៃ Stalkerware ហាក់ដូចជាបន្ទរការកើនឡើង នៃករណីរំលោភបំពាន ក្នុងគ្រួសារនៅទូទាំងចក្រភពអង់គ្លេស ចាប់តាំងពីវិធានការទប់ស្កាត់ បានចូលជាធរមាន ៕ដោយ៖លី ភីលីព

Most Popular

To Top