បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថាមេដឹកនាំយោធា របស់មីយ៉ាន់ម៉ា ត្រូវបានត្រៀមខ្លួន ក្នុងការធ្វើដំណើរទៅកាន់បរទេស ដើម្បីជួបជាមួយនឹងមេដឹកនាំ អន្តរជាតិជាច្រើនរូប ហើយវាត្រូវបាន គេមើលឃើញថា នឹងក្លាយទៅជាការធ្វើដំណើរ ទៅបរទេសជាលើកដំបូង ចាប់តាំងតែពីព្រឹត្តិការណ៍ ធ្វើរដ្ឋប្រហារ។

មេបញ្ជាក់កំពូលយោធា មីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវបានគេដឹងទៀតដែរថា នឹងធ្វើដំណើរទៅចូលរួម ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ទីក្រុង Jakarta នៅថ្ងៃសៅរ៍នេះ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីរដ្ឋប្រហារ ថ្ងៃទី១ខែកុម្ភៈមកពលរដ្ឋមីយ់ាន់ម៉ា ជាង៧០០នាក់ មកហើយដែលបានបាត់បង់ជីវិត ដែលភាគច្រើនសុទ្ធតែជាក្រុមបាតុករ តវ៉ាប្រឆាំង នឹងរដ្ឋាភិបាល។
គេមើលឃើញដែរថា ដំណើរចេញក្រៅប្រទេសលើកនេះ នឹងក្លាយទៅជាកិច្ចខិតខំប្រឹងប្រែង ដំបូងរបស់មីយ៉ាន់ម៉ា ជាមួយនឹងអន្តរជាតិ ដើម្បីធ្វើការបកស្រាយ លំអិតពីបញ្ហាវិបត្តិ នៅក្នុងប្រទេស និងក៏ដូចជាការជួបមុខគ្នា ដោយផ្ទាល់ជាមួយនឹងមេដឹកនាំ និងរដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំង ១០ប្រទេសផ្សេងទៀតផងដែរ ពីសំណាក់បុរសរូបនេះ៕ ប្រែសម្រួល៖ស៊ុនលី
