ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្រ្ត៖ កុមារដែលឪពុកម្តាយ រងផលប៉ះពាល់ វិទ្យុសកម្ម ពីរោងចក្រ ថាមពល នុយក្លេអ៊ែរ Chernobyl ក្នុងឆ្នាំ ១៩៨៦ គ្មានការផ្លាស់ប្តូរច្រើន

អាមេរិក៖ ហេតុការណ៍នេះ បានធ្វើឲ្យសហភាពសូវៀតខាងលិច និងអឺរ៉ុបផ្ទុះពាសពេញ ទៅដោយគ្រោះមហន្តរាយវិទ្យុសកម្ម ដែលនាំទៅដល់ គ្រោះមហន្តរាយបរិស្ថាន ដែលផលិតដោយមនុស្សធំ ជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រ និងជាមហន្តរាយ នុយក្លេអ៊ែរធំបំផុត មិនធ្លាប់មាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

មនុស្សជាង ១០០,០០០នាក់ ត្រូវបានជម្លៀសចេញពី តំបន់មានចម្ងាយ ២០ ម៉ាយល៍ត្រូវបានបង្កើតឡើង ដែលនៅតែមានរហូត មកដល់សព្វថ្ងៃ។ បុគ្គលិកផ្នែករ៉េអាក់ទ័រ២នាក់ ត្រូវបានសម្លាប់នៅក្នុងការផ្ទុះ និង១៣៤នាក់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យដោយ ការពុលវិទ្យុសកម្មធ្ងន់ធ្ងរ ហើយក្នុងចំណោមពួកគេ ២៨ នាក់ បានស្លាប់ និង១៤ នាក់ផ្សេងទៀត បានស្លាប់ដោយសារជំងឺ មហារីកដែលសង្ស័យពី វិទ្យុសកម្មក្នុងរយៈពេល ប៉ុន្មានឆ្នាំបន្ទាប់។

មុនមានរោគរាតត្បាត ទីតាំងលេខ៤ ត្រូវបានបើកឲ្យភ្ញៀវទេសចរ ទោះបីជាវានៅតែមាន កម្រិតវិទ្យុសកម្មធម្មតា ៤០,០០០ដងក៏ដោយ។ ផលប៉ះពាល់នៃការ សាយភាយវិទ្យុសកម្មពី Chernobyl នៅតែជាប្រធានបទ គួរឲ្យចាប់អារម្មណ៍ យោងទៅតាមអ្នកស្រាវជ្រាវ នៃការស្រាវជ្រាវដំបូង ដឹកនាំដោយ Meredith Yeager នៅនាយកដ្ឋានផ្នែក រោគរាតត្បាតមហារីក និងហ្សែនវិទ្យាវិទ្យាស្ថាន ជំងឺមហារីកជាតិ Rockvill សហរដ្ឋអាមេរិក។

រហូតមកដល់បច្ចុប្បន្ន មានការសិក្សាជាច្រើន ដែលពិនិត្យមើលហានិភ័យ នៃការសាយភាយវិទ្យុសកម្ម បានឆ្លងកាត់ជំនាន់ ពីព្រឹត្តិការណ៍ដូចជា Chernobyl ប៉ុន្តែលទ្ធផល មិនមានលក្ខណៈគ្រប់គ្រាន់ឡើយ។ លើសពីនេះ ទៅទៀតគ្មានកិច្ចខិតខំប្រឹងប្រែង ដ៏ទូលំទូលាយណាមួយ បានរកឃើញការផ្លាស់ប្តូរ ហ្សែនហ្សូណូ (DNMs) ចំពោះកុមារដែលកើតចេញ ពីឪពុកម្តាយធ្លាប់រងផលប៉ះពាល់ នឹងបរិមាណវិទ្យុសកម្ម អ៊ីយ៉ូដខ្ពស់។

DNMs ត្រូវបានគេដឹងថា បណ្តាលឲ្យមានចំនួនដ៏ច្រើន នៃជំងឺកម្រធ្ងន់ធ្ងរ នៃកុមារភាព។ បញ្ហានេះពាក់ព័ន្ធ ពីព្រោះវាអាចមាន ផលប៉ះពាល់ហ្សែន សម្រាប់កូនចៅរបស់អ្នក ដែលបានជម្លៀសចេញ ពីរោងចក្រហ្វូគូស៊ីម៉ា ក្នុងប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយ នុយក្លេអ៊ែរ នៅទីនោះ ក្នុងឆ្នាំ ២០១១ ។ Chernobyl និង Fukushima គឺជាគ្រោះថ្នាក់ថាមពល នុយក្លេអ៊ែរ តែ២គត់ ត្រូវបានគេវាយតម្លៃនៅត្រឹម ៧ ជាកម្រិតធ្ងន់ធ្ងរបំផុត នៅលើខ្នាតរង្វាស់ របស់ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ៕ ដោយ៖លី ភីលីព

Most Popular

To Top