ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះធុនតូច ១គ្រឿង នៅរដ្ឋអារីហ្ស៊ូណា សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់ ០២នាក់

ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបាននិយាយ កាលពីថ្ងៃសុក្រថា មនុស្ស០២នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធុនតូច ចំនួន១គ្រឿង បានធ្លាក់នៅតំបន់ Navajo រដ្ឋអារីហ្ស៊ូណា សហរដ្ឋអាមេរិក ។

ការិយាល័យប្រចាំតំបន់ បានឲ្យដឹងថា ប៉ូលិស និងអន្តរាគមន៍ ដំបូងផ្សេងទៀត បានប្រញាប់ទៅដល់ កន្លែងកើតហេតុ បន្ទាប់ពី ការិយាល័យប្រចាំតំបន់ Navajo បានទទួល សេចក្តីរាយការណ៍មួយ ពីការធ្លាក់យន្តហោះ ចំនួន១គ្រឿង កាលពីល្ងាចថ្ងៃសុក្រ ។

ការិយាល័យប្រចាំតំបន បានចេញសេចក្តីប្រកាសមួយ ដែលបានបង្ហោះនៅលើ បណ្តាញសង្គមរបស់ខ្លួនថា “នៅពេលមកដល់ យន្តហោះត្រូវបានឆាបឆេះ ហើយ (ភ្លើង) ត្រូវបានពន្លត់វិញ ដោយក្រុមអ្នកពន្លត់អគ្គីភ័យជំនាញ” ។

ការិយាល័យបានបញ្ជាក់ថា “មនុស្ស០២នាក់ ដែល់គេដឹងថា បានស្លាប់ដោយរងរបួសធ្ងន់” ។ ការស៊ើ់បអង្កេត ទៅលើករណីនេះ នឹងធ្វើឡើងដោយក្រសួងអាកាសចរណ៍ សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាព ដឹកជញ្ជូនជាតិ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top