ព័ត៌មានអន្តរជាតិ

ក្រុមអ្នកវិទ្យាសាស្ត្រ ប្រភេទសត្វកណ្តុរ យក្សពណ៌ពពកប្រផេះ បានធ្វើដំណើរ ជុំវិញផែនដី រាប់ពាន់ឆ្នាំមកហើយ

ហ្វីលីពីន៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ សត្វកណ្តុរដែលមានរាងស្អាតគួរឲ្យស្រឡាញ់ទ្វេដង បើប្រៀបធៀបនឹងសត្វកណ្តុរពណ៌ប្រផេះដែលធ្លាប់ហោះ មកផែនដីកាលពីរាប់ពាន់ឆ្នាំមុនយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

សំណល់ហ្វូស៊ីលនៃពពួកសត្វកណ្តុរ ពពកយក្សនេះត្រូវបានគេជីកឡើងក្នុងរូងភ្នំជាច្រើន នៅប្រទេសហ្វីលីពីន បន្ទាប់ពីសត្វកណ្តុរបានផុតពូជកាលពី ២០០០ឬ៣០០០ពាន់ឆ្នាំមុន។ លោក Larry Heaney អ្នកអភិរក្សថនិកសត្វនៅសារមន្ទីរ Field ក្នុងទីក្រុងឈីកាហ្គោបាននិយាយថា សត្វដែលធំជាងនេះមើលទៅស្ទើរស្រដៀងនឹងសម្បកឈើ និងមានកន្ទុយដូចកន្ទុយសត្វកំប្រុក។

សត្វកណ្តុរពពកស៊ីរុក្ខជាតិ ហើយពួកវាស៊ីមើមឆៃថាវដ៏ធំដែរ ចំពោះសត្វប្រភេទនេះស៊ីរុក្ខជាតិ ស៊ីដូចជាសត្វគោដែរ។ ពួកគេមានកន្ទុយក្រាស់ គ្របទៅដោយរោម ក៏ជាសត្វគួរឲ្យស្រឡាញ់ណាស់។ អ្នកអភិរក្សបានបន្ថែមថា៖ ការបាត់ខ្លួនភ្លាមៗរបស់ពួកគេកាលពី ប៉ុន្មានពាន់ឆ្នាំមុនទុកឲ្យយើងឆ្ងល់ថា តើវាធំល្មមអាចមានប្រយោជន៍ ក្នុងការបរបាញ់ និងបរិភោគពួកគេដែរឬទេ?។

សម្រាប់សត្វកណ្តុរសម័យថ្មីដែលគេស្គាល់ថា ជាសត្វកណ្តុរនាពេលរាត្រីដែលមានដើមកំណើត នៅហ្វីលីពីនរស់នៅក្នុងព្រៃភ្នំ និងបំពេញតួនាទីអេកូឡូស៊ីនៅក្នុងជម្រករបស់ពួកគេដូចសត្វកំប្រុកធ្វើនៅ ប្រទេសដទៃទៀត។ រូងភ្នំ Callao មានទីតាំងនៅ Penablanca ជាកន្លែងដែលហ្វូស៊ីលត្រូវបានរកឃើញហើយ ក៏ជាផ្ទះរបស់ Homo luzonensis លជាប្រភេទមនុស្សបុរាណរស់នៅជិត ៧០,០០០ ឆ្នាំមុន។

សំណល់ហ្វូស៊ីលមួយចំនួន នៃពពួកសត្វកណ្តុរពពកត្រូវបានគេរកឃើញនៅក្នុងស្រទាប់តែមួយ បន្ទាប់ពីគេរកឃើញ Homo luzonensis ធ្វើឲ្យសត្វកកេរមានអាយុប្រហែលជាង ៧០,០០០ ឆ្នាំ៕

ដោយ៖លី ភីលីព

Most Popular

To Top