ព័ត៌មានអន្តរជាតិ

យោធារុស្សី ចាប់ផ្តើមដកខ្លួនចេញ ពីព្រំដែនជាមួយ នឹងអ៊ុយក្រែន

មូស្គូ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងយោធា របស់ប្រទេសរុស្សីត្រូវបានគេដឹងថាបានចាប់ផ្តើម ធ្វើការដកថយជាបន្តបន្ទាប់ចេញពីតំបន់ក្បែរព្រំដេនជាមួយនឹង ប្រទេសអ៊ុយក្រែនហើយបន្ទាប់ពីបានធ្វើឲ្យមានការ ព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់អ៊ុយក្រែននិងប្រទេសលោកខាងលិចផង។

រំលឹកដែរថាកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សីលោក Sergei Shoigu បានប្រកាសធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅក្បែរតំបន់ Crimea និងភាគខាងលិចប្រទេសប៉ុន្តែក្រោយមក ក៏បានប្រកាសចេញបញ្ជាឲ្យកងកម្លាំងយោធាដែលចូលរួម ក្នុងសមយុទ្ធយោធាទាំងនោះដកខ្លួនចេញមកវិញតាមមូលដ្ឋាន របស់ខ្លួនវិញត្រឹមថ្ងៃទី១ខែឧសភា។

ជាការឆ្លើយតបដោយ ខាងភាគីអ៊ុយក្រែននោះលោកប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសស្វាគមន៍និងសាទរយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសមួយនេះ។

លោករដ្ឋមន្ត្រីការពារជាតិរុស្សី ក៏បានបញ្ជាក់យ៉ាងច្បាស់ថាកងកម្លាំងយោធារុស្សី នឹងត្រូវធ្វើដំណើរមកវិញតាមរថភ្លើងដែលបានត្រៀមរួចរាល់ជើងយន្តហោះហើរ របស់យោធាព្រមទាំងនាវារបស់ខ្លួន ជាច្រើនគ្រឿងនោះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top